ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់ហ្វាំងឡង់ ដោយសារតែប្រទេសនេះមិនព្រមទូទាត់ដោយប្រាក់រូប្លិ៍

ចែករំលែក៖

នៅថ្ងៃទី២១ខែឧសភានេះ រុស្ស៊ីនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលហ្គាសដល់ប្រទេសហ្វាំងឡង់ និង៣ប្រទេសផ្សេងទៀតដែលមិនព្រមទូទាត់ជាប្រាក់រុស្សីតាមសំណើរបស់វិមានក្រឹមឡាំង។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២០ខែឧសភា ក្រុមហ៊ុនឧស្ម័នហ្គាសហ្វាំងឡង់ Gasum បានប្រកាសឱ្យដឹងថា រុស្ស៊ីនឹងផ្អាកផ្គត់ផ្គង់ថាមពលប្រេងដល់ប្រទេសហ្វាំងឡង់ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី ២១ខែឧសភាតទៅ។ កន្លងមកប្រទេសប៉ូឡូញ និងប៊ុលហ្គារី ក៏ត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់ផងដែរ ព្រោះតែមិនព្រមទូទាត់តម្លៃថាមពលដោយប្រាក់រុស្ស៊ី ។
អគ្គនាយកក្រុមហ៊ុន Gasum លោក Mika Wiljanen បានលើកឡើងថា «ពិតជាសោកស្តាយ ណាស់ដែលប្រភពផ្គត់ផ្គង់ថាមពលត្រូវបានកាត់ផ្តាច់ក្នុងពេលនេះ»។ ប៉ុន្តែអគ្គនាយក Gasum បានបញ្ជាក់ថា ក្រុមហ៊ុនបានត្រៀមលក្ខណៈជាមុនរួចរាល់ហើយសម្រាប់ហេតុការណ៍ដែលបានកើតឡើងនាពេលនេះ។
កាលពីដើមសប្តាហ៍កន្លងមក ក្រុមហ៊ុន Gasumបានប្រកាសថា បានត្រៀមលក្ខណៈសម្រាប់ពេលរុស្ស៊ី បិទវ៉ាល់បំពង់បង្ហូរឧស្ម័នហ្គាស មកកាន់ប្រទេសហ្វាំងឡង់ ។ កន្លងមករុស្ស៊ីបានបញ្ជាក់ថា ប្រទេសដែលមិនមានភាពជិតស្និទ្ធរុស្ស៊ីគឺត្រូវតែទូទាត់តម្លៃឧស្ម័ន ដោយប្រាក់រុស្ស៊ី ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Inside Germany

រូប​ថត​ ៖ BLOOMBERG


ចែករំលែក៖