ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានក្រុមប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ អញ្ជើញចូលរួមជាអធិបតី ជាមួយ លោក អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង ដឹកនាំប្រជុំបូកសរុប វាយតម្លៃ និងបិទបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ០៨ ក្រុង ស្រុក ក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង នៅសាលប្រជុំ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោក បានអនុញ្ញាតឱ្យតាមគោលដៅចាក់វ៉ាក់សាំងកូវីដ-១៩ រាយការណ៍សកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីបើកយុទ្ធនាការថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ ដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ ជូនអង្គប្រជុំ។
ក្នុងនោះអភិបាល ក្រុង ស្រុក បានជូនលិខិតថ្លែងអំណរគុណដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង ៨ ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
លោក បានបន្តទៀតថា អនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិ និងបទបញ្ជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ភារកិច្ចឲ្យក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យោធភូមិភាពិសេស ទទួលខុសត្រូវ ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤ បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។
នាពេលនេះលោក ក៏បាននឹងកំពុងត្រៀមចាក់វ៉ាក់សាំងដូសទី៥ ជូន ប្រជាពលរដ្ឋ កម្មករ កម្មការនី និងជនបរទេស ។
ទោះបីបានទទួលចាក់វ៉ាក់សាំងដូសទី៣ ឬទី៤ហើយក្តី ត្រូវប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ និងវិធាននានារបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ ៕
ដោយ ៖ សហការី