ព័ត៌មានទាន់ហេតុការណ៍៖

លោក សក់ សេដ្ឋា អនុញ្ញាតឱ្យលោកស្រី ឯកអគ្គរដ្ឋទូតស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកស្រី Helence Bulliger Artieda ឯកអគ្គរដ្ឋទូតស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះដែរ លោក សក់ សេដ្ឋា និងលោកស្រី Helence Bulliger Artieda បានពិភាក្សាការងារពាក់ព័ន្ធនានាដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសទៅលើការងារដែលពាក់ព័ន្ធទៅលើសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ដែលមានដូចជា៖ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការ ព្រមទាំងការងារលើកកម្ពស់គណនេយ្យភាពសង្គមជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖