ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹង លោកខាងលិចជួយឱ្យអាមេរិកលក់អាវុធបានយ៉ាងច្រើន

ចែករំលែក៖

ការប្រឈមមុខតានតឹងដាក់គ្នា រវាងប្រទេសរុស្ស៊ីនឹងបណ្តាប្រទេសលោកខាងលិច ពិសេសគឺអឺរ៉ុប បានធ្វើឱ្យប្រទេសជាច្រើននៅជិតរុស្ស៊ីបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយបង្កើនការទិញសព្វាវុធ។ នៅពេលនេះដែរ សហរដ្ឋអាមេរិកបានអនុម័តគម្រោងលក់សព្វាវុធគិតជាទឹកប្រាក់សរុបជាង៣ពាន់លានដុល្លារឱ្យទៅសម្ព័ន្ធមិត្ត។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០២២នេះបានផ្សាយថាក្រសួងការពារជាតិអាមេរិក ក្នុងសប្តាហ៍នេះបានឱ្យដឹងថា សហរដ្ឋអាមេរិកបានអនុម័តគម្រោងមួយចំនួនស្តីពីការលក់សព្វាវុធគិតជាទឹកប្រាក់សរុបស្មើនឹង ៣.១ពាន់លានដុល្លារឱ្យទៅបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានដូចជាអូស្រ្តាលី អេហ្ស៉ីប និងហុល្លង់។
គម្រោងខាងលើរួមមានការលក់ប្រព័ន្ធបាញ់មីស៉ីល HIMARS ចំនួន២០គ្រឿង ព្រមទាំងបរិក្ខារមួយចំនួនទៀតឱ្យទៅអូស្រ្តាលីក្នុងតម្លៃ៣៨៥លានដុល្លារ, ការលក់ឧទ្ធម្ភាគចក្រ CH-47F Chinook ព្រមទាំងសម្ភារពាក់ព័ន្ធឱ្យទៅអេ
ហ្ស៉ីបក្នុងតម្លៃប្រហែល២.៦ពាន់លានដុល្លារ និងការលក់គ្រាប់មីស៉ីល AIM-9X Block II និង AIM-9X Block II+ ឱ្យទៅហុល្លង់ ក្នុងតម្លៃ ១១៧លានដុល្លារ។
ប្រព័ន្ធមីស៉ីល HIMARS ជាផលិតផលរបស់ក្រុមហ៊ុន Lockheed Martin ខណៈដែលឧទ្ធម្ភាគចក្រ Chinook ជាផលិតផលរបស់ក្រុមហ៊ុន Boeing។ ចំណែកមីស៉ីល AIM-9X សម្រាប់បំពាក់លើយន្តហោះ គឺជាផលិតផលរបស់ក្រុមហ៊ុន រ៉េធីអន (Raytheon)៕ ដោយ៖ ធីរីណា

រូបថត៖ TTXVN 


ចែករំលែក៖