ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃអង្គារទី៣១ ខែឧសភា ឆ្នាំ២០២២នេះថា៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន២៧៤,០២៦នាក់ ក្នុងនោះភ្ញៀវជាតិ២៥៩,៣៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៤,៦៣៣នាក់។
ក្រសួងទេសចរណ៍ បានបន្ថែមថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៥៦,២៥១នាក់
* ខេត្តបាត់ដំបង ៣៩,៩២៩នាក់
* រាជធានីភ្នំពេញ ៣៦,២៨២នាក់
* ខេត្តកំពត ៣១,១២១នាក់
* ខេត្តសៀមរាប ១៩,៧៨២នាក់
* ខេត្តកែប ១២,៨៣៦នាក់
* ខេត្តកំពង់ស្ពឺ ១១,៥៤៥នាក់
* ខេត្តពោធិ៍សាត់ ១០,៨៤៥នាក់។
សូមជម្រាបថា តួលេខខាងលើនេះ មានការថមថយប្រមាណ៩.៥១% ធៀបនឹងចុងសប្តាហ៍កន្លងមក ប៉ុន្តែនៅតែមានលក្ខណៈប្រហាក់ប្រហែលចំនួនភ្ញៀវមុនពេលកូវដី-១៩ ដែលចំនួនភ្ញៀវស្ថិតក្នុងរង្វង់ជាមធ្យមប្រមាណ២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍។
តាមពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗដោយសារការកើនឡើងតំលៃប្រេងឥន្ទនៈ។
ទន្ទឹមនឹងនេះ មន្ត្រីរាជការភាគច្រើនជាប់រវល់នឹងការងារចុះមូលដ្ឋាន ប្រឡូកក្នុងការឃោសនាបោះឆ្នោតនៅតាមមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន មិនមានពេលនាំគ្រួសារដើរកម្សាន្តចុងសប្តាហ៍៕
ដោយ៖សហការី