ខេត្តកំពង់ឆ្នាំង ៖ ទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមដំណើរជាមួយក្រុមការងាររាជរដ្ឋាភិបាលមាន ៖ លោក អ៊ុក រ៉ាប៉ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចុះពិនិត្យទីតាំងដីស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ស្ថិតក្នុងស្រុកកំពង់ លែង ខេត្តកំពង់ឆ្នាំង ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា, ចុះពិនិត្យទីតាំងដីស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ស្ថិតក្នុងស្រុកកំពង់ លែង ខេត្តកំពង់ឆ្នាំងមានឃុំ ៖
១- ឃុំសំរោងសែន (សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងបរិវេណវត្តសែនសិរី ) និង
២- ឃុំផ្លូវទូក (សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងបរិវេណវត្តសរីវង្សារាម) ៕
ដោយ ៖ សិលា