ប្រធានក្រុម Lionel Messi បានអបអរសាទរជាមួយនឹងការ Assist បាល់២គ្រាប់ជួយឲ្យអាហ្សង់ទីនបានផ្តួលក្រុមអុីតាលី ៣ទល់០ នៅកីឡដ្ឋាន Wembley ក្នុងការប្រកួតជើងឯក Finalissima ឬហៅថា CONMEBOL-UEFA Champions Cup ដែលជាការប្រកួតរវាងជើងឯកនៃទ្វីបអឺរ៉ុបនិងជើងឯកទ្វីបអាមេរិកខាងត្បូង។
ការបញ្ជូនបាល់របស់ Messi បានបង្កើតឱកាសឱ្យខ្សែប្រយុទ្ធ LautaroMartinez រកបានគ្រាប់បាល់នាំមុខនៅនាទីទី២៨ ហើយបន្ទាប់មកខ្សែប្រយុទ្ធរូបនេះបានបញ្ជូនបាល់១គ្រាប់ទៀតឲ្យខ្សែបម្រើ Di Maria រកបានគ្រាប់ទី២នៅនាទីទី៤៥+១ជិតនឹងចប់ការប្រកួតក្នុងតង់ទី១ទៅហើយ។
ចូលដល់ការប្រកួតក្នុងតង់ទី២ក្រុមអាហ្សង់ទីននៅតែមានឱកាសស្វែងរកគ្រាប់បាល់បន្ថែម១គ្រាប់ទៀតនៅចុងម៉ោងដោយកីឡាករបម្រុង Paulo Dybala នៅនាទីទី៩០+៤ដែលជាការ Assist ពីសំណាក់ប្រធានក្រុម Messi។ ជាមួយគ្នានោះខ្សែការពារអុីតាលី Giorgio Chiellini បានលេងក្នុងពាក់កណ្តាលទីតង់ទី១ដែលជាការប្រកួតអន្តរជាតិលើកទី១១៨ និងជាលើកចុងក្រោយរបស់គាត់ ហើយការប្រកួតនេះគឺជាលើកទី១រវាងជើងឯកទ្វីបទាំង២ក្នុងរយៈពេល២៩ឆ្នាំ។
ជ័យជម្នះរបស់ក្រុមអាហ្សង់ទីនជាការបន្តលទ្ធផលគួរឱ្យកត់សម្គាល់របស់ពួកគេចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ ដោយមិនស្គាល់ចាញ់សោះក្នុង៣២ប្រកួត ដោយបានឈ្នះ Copa America ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៣ និងឆ្លងកាត់វគ្គជម្រុះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅកាតាផងដែរ ។
រយៈពេល៣៦ឆ្នាំហើយចាប់តាំងពីអាហ្សង់ទីនឈ្នះ World Cup ហើយជាមួយនឹងជ័យជម្នះនេះ អាហ្សង់ទីននឹងកើនពិន្ទុបន្ថែមទៀតសម្រាប់ចំណាត់ថ្នាក់ FIFA។ សម្រាប់ក្រុមអុីតាលីវិញ ការប្រកួតនៅថ្ងៃពុធអាចជាការវិលត្រឡប់ទៅកាន់កន្លែងដែលក្រុមនេះឈ្នះពាន Euro 2020 ពេលប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយអង់គ្លេស ហើយផ្ទុយទៅវិញ លទ្ធផលនេះបានចាប់ផ្ដើមជាឱកាសដ៏ជូរចត់មួយសម្រាប់ក្រុមដែលធ្លាប់តែខ្លាំង ដោយឆ្នាំនេះមិនបានទាំងមានឈ្មោះក្នុងការប្រកួត World Cup ផង។
ការខកខានរបស់ពួកគេក្នុងការប្រកួត World Cup ឆ្នាំនេះ ដែលជាលើកទី២ជាប់ៗគ្នា គឺពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសមួយដែលបានមកទល់ពេលនេះក្រោមការដឹកនាំរបស់លោក Roberto Mancini ហើយនឹងស្រមើស្រមៃនូវឱកាសរបស់ពួកគេនៅក្នុងប្រទេសកាតា។ទើបតែរយៈពេល៩ខែកន្លងទៅនេះ ដែលក្រុមអុីតាលីបានកត់ត្រាការប្រកួតមិនដែលចាញ់យូរបំផុតក្នុងកីឡាបាល់ទាត់អន្តរជាតិ ពោលគឺ៣៧ប្រកួត ក្នុងអំឡុងពេលដែលពួកគេបានឈ្នះពានរង្វាន់យូរ៉ូជាលើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។
ខណៈដែលការបរាជ័យក្នុងវគ្គ Play-off ដោយចាញ់ក្រុម North Macedonia បានបង្ហាញយ៉ាងច្បាស់ថា ពួកគេគឺជាក្រុមមួយដែលត្រូវការការបន្តជាថ្មី ដែលជាដំណើរការមួយអាចដំណើរការបានប្រសើរជាងមុនដោយការចាកចេញពីសម្ពាធនៃការប្រកួតប្រជែងនៅក្នុងការប្រកួតដ៏សំខាន់មួយនៅពាក់កណ្តាលរដូវកាលក្នុងស្រុកដ៏លំបាកមួយផ្សេងទៀត។ក្រុមជម្រើសជាតិអុីតាលីត្រូវប្រឈមុខជាមួយក្រុមខ្លាំងៗបន្តទៀតដោយត្រូវប៉ះក្រុមអាល្លឺម៉ង់ ហុងគ្រី និងអង់គ្លេសនៅក្នុងពានរង្វាន់ Nations League ។
គួរបញ្ជាក់ថា ពានរង្វាន់ Finalissima ឬហៅថា CONMEBOL-UEFA Champions Cup នេះធ្លាប់បានធ្វើឡើងជាពានរង្វាន់ឈ្មោះ Artemio Franchi Cup ដែលបានប្រកួតប្រជែង២ដងគឺម្តងកាលពីឆ្នាំ១៩៨៥នៅពេលដែលបារាំងបានផ្តួលអ៊ុយរ៉ាហ្គាយ និងម្តងទៀតនៅឆ្នាំ១៩៩៣ នៅពេលដែលអាហ្សង់ទីនបានផ្តួលដាណឺម៉ាកដោយបាល់ប៉េណាល់ទី ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)