ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំប្រជុំពង្រឹងផែនការការពារសន្តិសុខ សុវត្ថិភាព ក្បួនព្យុះហយាត្រាបិទការឃោសនា និងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ចែករំលែក៖

ខេត្តកែប ៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំប្រជុំពង្រឹងផែនការការពារសន្តិសុខ សុវត្ថិភាព ក្បួនព្យុះហយាត្រាបិទការឃោសនា និងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

កិច្ចប្រជុំនេះធ្វើឡើងក្នុងពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានថ្នាក់ដឹកនាំ មន្ត្រីនគរបាល ក្រុង ស្រុកពាក់ព័ន្ធ ចំនួន២០៧នាក់ ចូលរួម។

មានប្រសាសន៍ទៅកាន់ពិធី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានរំលឹកណែនាំបន្ថែមពីការងារក្តាប់សភាពការណ៍ បង្ការទប់ស្កាត់ការបំផុសប៉ុនប៉ងបង្កចលាចល អសន្តិសុខសង្គម បំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោត។

បន្ថែមពីនេះលោក ស្នងការ បានសង្កត់ធ្ងន់ត្រូវធានាឲ្យបានដាច់ខាត ដំណើរនៃក្បួនព្យុះហយាត្រាបិទការឃោសនាបោះឆ្នោត និងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យប្រព្រឹត្តទៅបានដោយរលូន ស្ថិតក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហឹង្សា គ្មានការគំរាមកំហែង៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖