ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជា ធានាបន្តការអភិវឌ្ឍ សង្កាត់ឱ្យបានសម្រេចជោគជ័យតាមទិសដៅ ៧ចំណុច

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ធានាបន្តការអភិវឌ្ឍ សង្កាត់ឱ្យបានសម្រេចជោគជ័យតាមទិសដៅ ៧ចំណុច ដូចខាងក្រោម៖

ទី១៖ ជាសង្កាត់ដែលធានាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនតាមគន្លងនីតិរដ្ឋ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន និងធ្វើឱ្យប្រជាជនបានរស់នៅដោយសុខដុមរមនាក្រោមម្លប់នៃសន្តិភាព

ទី២៖ ជាសង្កាត់ដែលមានសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមកាន់តែល្អប្រសើរ

ទី៣៖ ជាសង្កាត់ដែលធានាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត

ទី៤៖ ជាសង្កាត់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពប្រជាជន តាមរយៈការបង្កើនការងារការពង្រីកមុខរបរ ការអភិវឌ្ឍវិស័យកសិកម្ម ការរក្សាស្ថិរភាពថ្លៃស្បៀងអាហារ និងថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ

ទី៥៖ ជាសង្កាត់ដែលលើកកម្ពស់ការគាំពារសង្គម និងលើកកម្ពស់ស្ថានភាពរស់នៅរបស់ស្រ្តី យុវជន កុមារ ជនមានពិការភាព ជនចាស់ជរា ជនជាតិដើមភាគតិច អតីតយុទ្ធជន គ្រួសារក្រីក្រ និងប្រជាជនងាយរងគ្រោះផ្សេងទៀត

ទី៦៖ ជាសង្កាត់ ដែលលើកកម្ពស់គណនេយ្យភាព ចំពោះប្រជាពលរដ្ឋ យុត្តិធម៌សង្គម និងភាពស្អាតស្អំ គ្មានការរំលោភអំណាច និងគ្មានអំពើពុករលួយ

ទី៧៖ ជាសង្កាត់ដែលមានស្វ័យភាព សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់ ដើម្បីធានាការអភិវឌ្ឍមូលដ្ឋាន និងការការពារផលប្រយោជន៍របស់ប្រជាជន។

សូមបងប្អូន សមាជិក សមាជិកា គណបក្ស និងបងប្អូនស្រឡាញ់សន្តិភាព និងការរីកចម្រើនទាំងអស់គ្នា គួរដឹងថាគណបក្សយើងឈ្នះឆ្នោត គឺប្រជាជនកម្ពុជាទូទាំងប្រទេសឈ្នះ! បោះឆ្នោះជូនគណបក្សយេីងគឺដេីម្បីខ្លួនយេីង! បោះឆ្នោតជូនគណបក្សយេីងគឺដេីម្បីការរីកចម្រេីនឃុំ សង្កាត់យេីងបន្ថែមទៀត! គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាគឺតែមួយ!

យើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាព្រោះគណបក្សយើងបានកសាងប្រទេសជាតិអោយរីកចម្រើនពិតៗ ចំណែកជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសេីរឡេីងជាបន្តបន្ទាប់ នេះជាការពិតដែលយើងឃើញនឹងភ្នែកផ្ទាល់ទាំងអស់គ្នាហេីយ ៕

ដោយ ៖ សិលា


ចែករំលែក៖