ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកថ្មីជាង៦០០នាក់​ បានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា​ក្នុងមូលដ្ឋានឃុំក្រែក​

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ ​៖​ លោករដ្ឋមន្ត្រី​ វង​ សូត​ ថ្លែងថា​៖​ អ្នកដែលធ្លាប់រួមរស់ជាមួយគណបក្សដ៏ទៃហេីយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ​ គឺយេីងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព​ និងបន្តការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាបាលកម្ពុជាបច្ចប្បន្នដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ 

ការថ្លែងបែបនេះ​ ធ្វើឡើងក្នុងឱកាសដែរ​ លោក​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី​  របស់គណបក្សប្រជាជនកម្ពុជាឃុំក្រែក ប្រមាណជាង៦០០នាក់ ​ នាថ្ងៃទី១ ខែមិថុនា​​ ឆ្នាំ​២០២២​នេះ​​ នៅស្នាក់ការគណបក្សឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​។ 

ទន្ទឹមនឹងនេះដែរ​ លោក​ វង​ សូត​ បានបញ្ជាក់ឲ្យទៀតថា​ នៅរយៈពេលតិចណាស់ ដែលដល់ពេលបោះឆ្នោតជ្រេីសរេីស​ ក្រុមប្រឹក្សា​ឃុំសង្កាត់​ ហេីយជម្រុញលេីកទឹកចិត្តដល់សមាជិកថ្មីទាំងអស់​ ត្រូវត្រៀមឯកសារដែលពាក់ព័ន្ធក្នុងការបំរេីឲ្យការបោះឆ្នោត​ ដោយមេីលឃេីញថា​ មានតែរាជរដ្ឋាភិបាល​កម្ពុជា​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ បានផ្តល់សុខសន្តិភាព​ ការអភិវឌ្ឍន៍​រីកចម្រេីនជាបន្តបន្ទាប់​ជូនដល់ប្រជាជន។  

លោកប្រធានបានបន្ថែមទៀតថា​ គណបក្សប្រជាជនកម្ពុជា​ គឺតែងតែគិតគូរផលប្រយោជន៍និងលេីកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច​ ជាក់ស្ដែង​ដូចពេលនេះកម្ពុជាបានផ្តល់វ៉ាក់សាំងចាក់ជូនពលរដ្ឋដោយមិនគិតថ្លៃឡេីយ​ ពោលគឺពីដូសទី១​ ទី២​ ដូសជម្រុញ​ និងបន្ថែមដូសទី៤ទៀត​ ដេីម្បីប្រយុទ្ធប្រឆាំងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩។ 

ជាមួយគ្នានោះដែរ​ លោក​ វង​ សូត​ សង្ឃឹមយ៉ាងមុតមាំថា​ សម្រាប់អាណត្តិថ្មីខាងមុខនេះ​ គណបក្សប្រជាជនកម្ពុជា​នឹងអ្នកគាំទ្រច្រេីន​ ខណៈ​សមាជិក​យេីងបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបំរេីសេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អប្រសេីរ​ និងឈានដល់យកជ័យលាភីឈ្នះនៅថ្ងៃបោះឆ្នោតជ្រេីសរេីស​ក្រុមប្រឹក្សា​ ឃុំសង្កាត់​ក្នុងអាណត្តិទី៥​ឆ្នាំ​២០២២-២០២៧​ នេះ៕

ដោយ​៖សហការី​


ចែករំលែក៖