ខេត្តត្បូងឃ្មុំ ៖ លោករដ្ឋមន្ត្រី វង សូត ថ្លែងថា៖ អ្នកដែលធ្លាប់រួមរស់ជាមួយគណបក្សដ៏ទៃហេីយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺយេីងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាបាលកម្ពុជាបច្ចប្បន្នដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែរ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាឃុំក្រែក ប្រមាណជាង៦០០នាក់ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ នៅស្នាក់ការគណបក្សឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ទន្ទឹមនឹងនេះដែរ លោក វង សូត បានបញ្ជាក់ឲ្យទៀតថា នៅរយៈពេលតិចណាស់ ដែលដល់ពេលបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាឃុំសង្កាត់ ហេីយជម្រុញលេីកទឹកចិត្តដល់សមាជិកថ្មីទាំងអស់ ត្រូវត្រៀមឯកសារដែលពាក់ព័ន្ធក្នុងការបំរេីឲ្យការបោះឆ្នោត ដោយមេីលឃេីញថា មានតែរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានផ្តល់សុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រេីនជាបន្តបន្ទាប់ជូនដល់ប្រជាជន។
លោកប្រធានបានបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា គឺតែងតែគិតគូរផលប្រយោជន៍និងលេីកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាក់ស្ដែងដូចពេលនេះកម្ពុជាបានផ្តល់វ៉ាក់សាំងចាក់ជូនពលរដ្ឋដោយមិនគិតថ្លៃឡេីយ ពោលគឺពីដូសទី១ ទី២ ដូសជម្រុញ និងបន្ថែមដូសទី៤ទៀត ដេីម្បីប្រយុទ្ធប្រឆាំងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩។
ជាមួយគ្នានោះដែរ លោក វង សូត សង្ឃឹមយ៉ាងមុតមាំថា សម្រាប់អាណត្តិថ្មីខាងមុខនេះ គណបក្សប្រជាជនកម្ពុជានឹងអ្នកគាំទ្រច្រេីន ខណៈសមាជិកយេីងបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបំរេីសេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អប្រសេីរ និងឈានដល់យកជ័យលាភីឈ្នះនៅថ្ងៃបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំសង្កាត់ក្នុងអាណត្តិទី៥ឆ្នាំ២០២២-២០២៧ នេះ៕
ដោយ៖សហការី