ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងឱ្យដឹងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃសៅរ៍ទី០៤ ខែមិថុនា ឆ្នាំ២០២២នេះថា៖ សង្គ្រាមនៅអ៊ុយក្រែន បានដាក់ពង្រាយគ្រាប់មីនតោនតាមស្រែចម្ការ ទីក្រុង និងតំបន់ព្រៃបរិស្ថាននានាដ៏ធំល្វឹងល្វេីយ!
អគ្គនាយកស៊ីម៉ាក់រូបនេះ បានថ្លែងបន្តថា នៅពេលកសិករព្យួរដីដាំដុះ និងបាញ់ថ្នាំសម្លាប់សត្វល្អិត មានស្អីផ្ទុះស្លាប់កសិករ ខូចខាតត្រាក់ទ័រនិងសំភារ:បំពាក់របស់ត្រាក់ទ័រទាំងស្រុងក៏កេីតឡេីងជាហូរហែរ! នេះជាវិនាសកម្មនៃសង្គ្រាមទាំងក្នុងពេលមានសង្គ្រាមនិងក្រោយសង្គ្រាមបានបញ្ចប់! ។
សូមជម្រាបដែរថា កាលពីពេលថ្មីៗនេះ លោក ហេង រតនា ក៏បានឱ្យដឹងដែរថា សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៃសង្គ្រាមនៅប្រទេសអ៊ុយក្រែននៅលេីដេីមឈេី!! សូមដេីរក្នុងព្រៃគប្បីមេីលទៅខាងលេីចុងឈេីផង! ៕
ដោយ៖សហការី