ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រកាសដាក់ទណ្ឌកម្មពលរដ្ឋអាមេរិក៦១នាក់បន្ថែមទៀត

ចែករំលែក៖

ពលរដ្ឋអាមេរិកជាង៦០នាក់ រួមមានទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Janet Yellen និងរដ្ឋមន្ត្រីក្រសួងថាមពលលោក Jennifer Granholm ត្រូវបានរុស្ស៊ីហាមប្រាមចូលទឹកដីរបស់ខ្លួន។ សកម្មភាពខាងលើគឺដើម្បីតបតនឹងអាមេរិកដែលដាក់ទណ្ឌកម្មមកលើមន្ត្រីរុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងថា នេះជាការឆ្លើយតបទៅនឹងការពង្រីកទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសរុស្ស៊ី ពិសេសគឺមន្ត្រី និងអ្នករកស៊ីសំខាន់ៗរបស់រុស្ស៊ី។ ក្នុងពេលនេះ ទីក្រុងមូស្គូបានសម្រេចដាក់ទណ្ឌកម្មទៅលើពលរដ្ឋអាមេរិក៦១នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។
តាមការលើកឡើងរបស់ក្រសួងការបរទេសរុស្ស៊ី នៅលើបញ្ជីឈ្មោះបន្ថែមដាក់ទណ្ឌកម្ម មានមន្ត្រីនៅក្នុងក្រសួងការបរទេសអាមេរិកផងដែរ និងមន្ត្រី បុគ្គលល្បីៗមានដូចជា អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ United Airlines លោក Brett Hart …។
ចាប់តាំងពីរុស្ស៊ីបើកយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែន នាថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២២មក អាមេរិក និងបណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មទៅលើមន្ត្រីរុស្ស៊ីជាច្រើន ក៏ដូចទណ្ឌកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ។ រុស្ស៊ីក៏បានតបតវិញដូចទៅនឹងអ្វីដែលលោកខាងលិចធ្វើមកលើទីក្រុងមូស្គូ៕ ដោយ៖ ធីរីណា

រូបថត​ ៖ AFP/TTXVN


ចែករំលែក៖