នៅយប់ថ្ងៃទី៧ ខែមិថុនា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់ប្រហារទៅលើសិស្សសាលានៅរដ្ឋ Guanajuat ភាគខាងត្បូងម៉ិចស៊ីកូ បណ្តាលឱ្យសិស្ស ប្រុស៣នាក់ស្លាប់ សិស្សស្រីពីរនាក់ និងអាណាព្យាបាលម្នាក់អាយុ៦៥ឆ្នាំស្លាប់ ។
ស្នងការរដ្ឋ Guanajuat លោកCesar Prieto បានប្រកាសថា យើងអាចនិយាយបានថា មានមនុស្ស៦នាក់ស្លាប់ក្នុងការបាញ់ប្រហារនោះ។
ករណីបាញ់ប្រហារកើតឡើងក្រោយរយៈពេល២សប្តាហ៍ប៉ុណ្ណោះ ដែលមានករណីបាញ់ប្រហារ បណ្តាលឱ្យមនុស្ស១២នាក់ស្លាប់ ក្នុងនោះមានស្ត្រី៨នាក់និងបុរស ៣នាក់ នៅក្នុងភោជនីយដ្ឋាននិងក្លិបរាត្រី ក្នុងរដ្ឋ Guanajuato ផងដែរ។
ចាប់តាំងពីខែធ្នូឆ្នាំ២០០៦ ពេលរដ្ឋាភិបាលម៉ិចស៊ីកូ ចាប់ផ្តើមយុទ្ធនាការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន មានមនុស្សជាង ៣៤០ពាន់នាក់ស្លាប់ ៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters