ភ្នំពេញ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ គោលដៅសរុបចំនួន ១០១គោលដៅ ត្រូវកម្លាំងសមត្ថកិច្ចជំនាញ បានត្រួតពិនិត្យយានយន្តចូលគោលដៅចំនួន ១,១០៨គ្រឿង ម៉ូតូ ១,០២៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០៨គ្រឿង មានម៉ូតូចំនួន ៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ នេះបេីតាមការបញ្ជាក់ពីរាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០២២។
របាយការណ៍ដដែលបា វាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានោះ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៩ ខែមិថុនានេះដែរ បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៩នាក់ ក្នុងនោះស្លាប់ ១នាក់ របួសធ្ងន់ ៤នាក់ (ស្រី ២នាក់) របួសស្រាល ៤នាក់ (ស្រី ២នាក់) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៥លើក។ ដូច្នេះសូមគោរពច្បាប់ចរាចរណ៍ ស្មើនឹងគោរពជីវិតខ្លួនឯង !៕
ដោយ៖សហការី(រូបថត៖ ឯកសារ)