ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តល្មើសចំនួន ១០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស​ នៅថ្ងៃទី០៩មិថុនាម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ បានឱ្យដឹងថា​ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ​ គោលដៅសរុបចំនួ​ន ១០១គោលដៅ ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានត្រួតពិនិត្យយានយន្តចូលគោលដៅចំនួន ១,១០៨គ្រឿង ម៉ូតូ ១,០២៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០៨គ្រឿង មានម៉ូតូចំនួន ៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។​ នេះបេី​តាមការបញ្ជាក់ពី​រាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១០​ ខែមិថុនា​ ឆ្នាំ​២០២២។ 

របាយការណ៍ដដែលបា វាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ 

ជាមួយគ្នានោះ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី៩ ខែមិថុនា​នេះ​ដែរ​ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ៩នាក់​ ក្នុងនោះ​ស្លាប់​ ១នាក់ របួសធ្ងន់ ៤នាក់ (ស្រី ២នាក់) របួសស្រាល​ ៤នាក់ (ស្រី ២នាក់) គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៥លើក​។ ដូច្នេះ​សូម​គោរព​ច្បាប់​ចរាចរណ៍​ ស្មើនឹង​គោរព​ជីវិត​ខ្លួនឯង​ !​៕

ដោយ​៖សហការី​(រូបថត៖ ឯកសារ)


ចែករំលែក៖