ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៩ ខែមិថុនាម្សិលមិញនេះ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ប្រភពដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ៣៩នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ខ្លួនមនុស្ស ១៥នាក់ (ស្រី ១នាក់), ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ខ្លួនមនុស្ស ៤នាក់ ,ប្រើប្រាស់ ៧ករណី ឃាត់ខ្លួនមនុស្ស ២០នាក់ (ស្រី ១នាក់) ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៩ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើនិង ៣៩៣,០៣ក្រាម និង៣កញ្ចប់តូច។
ជាក់ស្ដែងលទ្ធផលខាងលើនេះ ៥អង្គភាពចូមរួមបង្រ្កាប មានដូចខាងក្រោម៖
នគរបាល ៖ ១០អង្គភាព
១ / មន្ទីរ ៖ ប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់ ស្រី ១នាក់ ។
២ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣៧២,៦៣ក្រាម ។
៣ / បាត់ដំបង ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤,៦៩ក្រាម ។
៤ / កំពង់ឆ្នាំង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច ។
៥ / កំពង់ស្ពឺ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៩ក្រាម ។
៦ / កណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ១០,១១ក្រាម ។
៧ / កោះកុង ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៣៦ក្រាម ។
៨ / ព្រៃវែង ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣១ក្រាម ។
៩ / ពោធិ៍សាត់ ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៣១ក្រាម ។
១០ / ប៉ៃលិន ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦២ក្រាម ៕
ដោយ៖សហការី(រូបថត៖ ឯកសារ)