ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ មានករណីប្ដីបាញ់សម្លាប់ប្រពន្ធ ព្រោះភ្លើងប្រចណ្ឌ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ, ឃាតក ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ច គឺមាន បុរសម្នាក់ត្រូវបានគេស្គាល់ថាជាមន្ដ្រីយោធា បានយកកាំភ្លើងបាញ់ប្រហារប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍ជំហ៊ានដំបូង បានឲ្យដឹងថា មូលហេតុនៃអំពើបាញ់ប្រហារពីសំណាក់មន្ដ្រីយោធាជាប្ដីទៅលើប្រពន្ធនេះ ត្រូវបានគេអះអាងថា ដោយសារតែឥទ្ធិពលភ្លើងប្រចណ្ឌ។ ដោយបន្សល់ទុកនៅកូនតូចៗត្រូវកំព្រា។ 

ទោះជាយ៉ាងណាក៏ដោយ ក្រោយធ្វើសកម្មភាពខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងនាំទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផងដែរ។ ដោយឡែក សម្រាប់ឈ្មោះ និងអង្គភាពដែលខ្មាន់កាំភ្លើងបម្រើការនោះ មិនទាន់ត្រូវបានគេរាយការណ៍ឲ្យដឹងនោះទេ។

សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញខាងកោសល្យវិច័យកំពុងចុះទៅដល់កន្លែងកើតហេតុ ដើម្បីប្រមូលភស្តុតាង នៅកន្លែងកើតហេតុ ធ្វើកោសល្យវិច័យ តាមជំនាញ ៕

ដោយ ៖ សហការី


ចែករំលែក៖