ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ប្ដីបាញ់សម្លាប់ប្រពន្ធ ព្រោះភ្លើងប្រច័ណ្ឌ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ខណៈក្តីស្រឡាញ់ដើរដល់ផ្លូវបំបែក

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាមន្ដ្រីយោធា បានយកកាំភ្លើងបាញ់ប្រហារប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ជំហ៊ានដំបូង បានឲ្យដឹងថា មូលហេតុនៃអំពើបាញ់ប្រហារពីសំណាក់មន្ដ្រីយោធាជាប្ដីទៅលើប្រពន្ធនេះ ត្រូវបានគេអះអាងថា ដោយសារតែឥទ្ធិពលភ្លើងប្រច័ណ្ឌ។

យ៉ាងណាក៏ដោយ ក្រោយធ្វើសកម្មភាពខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងនាំទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផងដែរ។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះ ជា អូន ខណៈជនរងគ្រោះជាប្រពន្ធឈ្មោះ នូ សុខនីតា។

បើតាមសេចក្តីរាយការណ៍ ក្រោយបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនហើយ ជនសង្ស័យមានបំណងបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែគ្រាប់មិនផ្ទុះ។ 

សូមបញ្ជាក់ថា, ក្តីស្រលាញ់មួយដើរដល់ផ្លូវបំបែក បានលែងលះបាន៣ខែ តែមិនទាន់ដាច់ស្រេច  ចិត្តនៅនឹងស្រលាញ់ប្រពន្ធ ថាបើខ្លួនមិនបានមិនចង់ឲអ្នកណាក្រៅពីខ្លួន លួងលោមអង្វរច្រើនលើកច្រើនសារ នៅតែមិនចុះសម្រុងគ្នា ។

កើតចិត្តក្តៅ មោបាំង មករករឿងអតីតប្រពន្ធ ដល់ផ្ទះ រហូតដកកាំភ្លើងបាញ់សម្លាប់អតីតប្រពន្ធចំនួន២គ្រាប់ និងបាញ់ខ្លួនឯង១គ្រាប់តែមិនស្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសជាប្តីឈ្មោះ ជា អូន អាយុ២៦ឆ្នាំ មុខរបរ និងការងារបម្រើការងារនៅអង្គភាពណា មិនទាន់ដឹងនៅឡើយទេ។

សូមអានសំណេរ ខាងក្រោមដែលបុរសជាប្តីផុសមុនពេលបាញ់ សម្លាប់ប្រពន្ធ។

‘ខ្ញុំសុំទោសម៉ាក់ប៉ាសងខាងកូនមិនចង់ធ្វើអញ្ចឹងទេ

ព្រោះតែក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបានហើយប្រពន្ធខ្ញុំគេមិនផ្ដល់ឱកាសឲ្យខ្ញុំទេខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមក

ខ្ញុំប្រាប់ហើយថាកុំឱ្យកុហកខ្ញុំ បំពាន

ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេ

កូនសុំទោសម៉ាក់ប៉ាខ្ញុំពិបាកធ្វើចិត្តខ្លាំងណាស់

ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេសូមម៉ាកប៉ាជួយដាក់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំជាមួយគ្នាអស់មួយជីវិត

កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផង

ទ្រព្យដែលខ្ញុំមាននិងប្រពន្ធខ្ញុំដល់ឱ្យនិងថែរក្សាកូនខ្ញុំផង

កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន🙏🙏🙏😢😭😭😭😭😭😭👨‍👩‍👦៕

ដោយ ៖ សហការី


ចែករំលែក៖