ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្ក្រាបក្មេងស្ទាវ១ក្រុម បង្កអសន្តិសុខតាមទីសាធារណៈ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងស្ទាវមួយក្រុមតែងតែបង្ហោះម៉ូតូនិងកែច្នៃបំពង់ស៊ីម៉ាំងលាន់ឮរំពងតាមទីសាធារណៈត្រូវកម្លាំងនគរបាលឃាត់ខ្លួននៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២នេះ ។

 លោក ស៊ី ឌី អធិការនគរបាលលក្រុងសិរីសោភ័ណបានឲ្យដឹងថា នគរបាលក្រុងសិរីសោភ័ណបានចេញប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងជិះម៉ូតូបង្ហោះ  កែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងនិងជិះម៉ូតូរេពេញផ្លូវឃាត់ខ្លួន ២៦នាក់ ។ ការចេញប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងនេះ ដោយ កំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន, ផ្នែកព្រហ្មទណ្ឌនិងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ  និងសង្កាត់អូរអំបិល ។

លោក ស៊ី ឌី អធិការនគរបាលក្រុងបញ្ជាក់ថាៈ ចុះប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើង ម៉ូតូកែច្នៃស៊ីមាំង ម៉ូតូលឺសំឡេងខ្លាំង ត្រង់ចំណុចភូមិសាស្ត្រ សង្កាត់ទឹកថ្លា,សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  ចំពោះក្មេងទំនើងទាំងនោះកម្លាំងនគរបាលបានពិន័យឲ្យរត់ចំនួន ២៦ជុំដងទង់ជាតិ  រួចធ្វើការអប់រំ កិច្ចសន្យា និងផាកពិន័យនឹងឱ្យឪពុកម្ដាយមកធានាធ្វើកិច្ចសន្យាជាលើកទី ១ បើមិនរាងចាល ក្នុងករណីមានលើកទី ២ ម្ដងទៀតនិងចាត់វិធានការធ្ងន់តាមផ្លូវច្បាប់ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖