ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៧និង៣០នាទីព្រឹក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែង លួចទូរស័ព្ទដៃគេនៅចំណុចក្នុងហាងយីហោ៦៨បាសាក់ មានទីតាំងផ្ទះលេខ២ ផ្លូវលេខ៣០៨ ក្រុម២៨ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អេង នុត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដេីមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរដេីរលក់ម្ជួរ ។
ជនរងគ្រោះឈ្មោះ ម៉ូន មាស ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងទីតាំងកេីតហេតុខាងលេី មុខរបរចុងភៅ ។
វត្ថុតាងចាប់យករួមមាន ៖ ទូរស័ព្ទដៃចំនួន០២គ្រឿង គឺម៉ាកអាយហ្វូនអុិចអេសមេក ពណ៌មាស និងពណ៌ខ្មៅ សុីមលេខ ០១៥៤៩២៩៨០ និង ០៨៨៩៨៨០២៤០ ។
លោក ផន អូន អធិការរងនៃអធិការដ្ឋានខណ្ឌចំការមនបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកទូរស័ព្ទ០២គ្រឿងនៅលើតុក្នុងហាង ហើយដេកលក់នៅលើប៉ៅអុីក្បែរនោះ ដោយចំហទ្វារហាង ពេលនោះជនសង្ស័យបានដើរចូលមកក្នុងហាងលួចយកទូរស័ព្ទនោះបានសម្រេច ហើយដើរចេញវិញ តែត្រូវអ្នកជិតខាងឃើញក៏ឃាត់ខ្លួននាំមកប្រគល់ឱ្យនគរបាលយើងតែម្តង ៕
ដោយ ៖ ជីណា