ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះថា៖ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ជាពិសេសស្នងការនគរបាលខេត្តជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគិន ក្នុងខេត្តព្រះសីហនុទាំងអស់ ។
លោកឧត្តមសេនីយ៍ស្នងការ បានគូសបញ្ជាក់ថា៖ ករណីចោរចូលផ្ទះលួចទូរស័ព្ទចំនួនជាង៤០០គ្រឿង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២កន្លងទៅនោះ គឺកើតឡើងពិតប្រាកដមែន នៅក្នុងភូមិ៣ សង្កាត់៤ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្ថែមទៀតថា ភ្លាមៗនោះស្នងការដ្ឋានបានទទួលពាក្យបណ្តឹង និងបានធ្វើការសហការពីភាគីជនរងគ្រោះ ស្នងការដ្ឋានក៏បានស្រាវជ្រាវជាបន្តបន្ទាប់ ក្នុងករណីនេះកម្លាំងជំនាញកំពុងអនុវត្តវិធានការងារជំនាញ យ៉ាងមុឺងម៉ាត់បំផុតដើម្បីស្រាវជ្រាវរកជនសង្ស័យឱ្យឃើញ។ ដូច្នេះសូមបងប្អូនសាធារណៈជនកុំយល់ច្រឡំ មកលើសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុគ្រប់លំដាប់ថ្នាក់មិនយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្ត៕
ដោយ៖សហការី