ភ្នំពេញ ៖ យោងតាមប្រភពពី ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំក្នុងរបៀបវារៈចំនួនពីរដូចខាងក្រោម៖
-រៀបចំខ្លឹមសារជំនួយស្មារតីជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងពិនិត្យឯកសារពាក់ព័ន្ធ និងការផ្ដល់លិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ន្ធជាខ្មែរ កូន និងជនអន្តាប្រវេសន្ត។
-ពិនិត្យលើវឌ្ឍនភាព នៃការបង្កើតយន្តការច្រកចេញ-ចូល តែមួយ សេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់គោលដៅទាំង១៤ ក្នុងរាជធានីភ្នំពេញ នៅសាលប្រជុំអគារ A អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួម ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យចំណុះនាយកដ្ឋានដែលពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕
ដោយ ៖ សិលា