ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួននារីម្នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទ

ចែករំលែក៖

   ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធករណីលួចទូរស័ព្ទ​របស់គេកាលពីវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០២២​ នៅចំណុចហាងទូរស័ព្ទមួយកន្លែង​ ក្នុងភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

    ជនសង្ស័យឈ្មោះ ហួត​ ចាន់រី​ ភេទស្រីអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

ចំណែកជនរងគ្រោះឈ្មោះ ងី​ ចាន់លន ​ភេទស្រី អាយុ៤១ឆ្នាំ​ មុខរបរលក់ទូរស័ព្ទ​ ស្នាក់នៅភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានឱ្យកូនប្រុសអាយុ៧ឆ្នាំនៅអង្គុយខាងមុខដេីម្បីមេីលទូលក់ទូរស័ព្ទ ចំណែកជនរងគ្រោះបានចូលទៅខាងក្នុងបន្ទប់​   លុះបានប្រហែល២០នាទីក៏ឮសំឡេងកូនស្រែកថាមានគេលួចយកទូរស័ព្ទដាក់ក្នុងថង់ខ្មៅ។ បន្ទាប់មកជនរងគ្រោះជាម្តាយចេញមកឃេីញជនសង្ស័យកំពុងអង្គុយក្បែរទូលក់ទូរស័ព្ទក៏ឃាត់ខ្លួនឆែករកឃេីញទូរស័ព្ទចំនួន៨គ្រឿងទេីបរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖