ក្រុម Inter Milan សង្ឃឹមថា នឹងអាចទទួលបានខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku ពី Chelsea។ កីឡាករ Lukaku ពិតជាចង់ត្រឡប់ទៅ Inter Milan វិញ បន្ទាប់ពីរដូវកាលដ៏លំបាកជាមួយក្រុមតោខៀវ ដែលគាត់នឹងកាត់បន្ថយប្រាក់ឈ្នួលយ៉ាងខ្លាំង។
Chelsea នៅតែចង់បានថ្លៃខ្ចីជើងសម្រាប់កីឡាករវ័យ២៩ឆ្នាំរូបនេះ ដែលពួកគេបានចុះហត្ថលេខាក្នុងតម្លៃ៩៧.៥លានផោនពីក្រុម Serie A ក្នុងខែសីហា ឆ្នាំ២០២១។
Inter Milan កំពុងព្យាយាមកំណត់ការចាកចេញរបស់ពួកគេ ខណៈដែលពួកគេទទួលបានការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ហើយមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយអំពីទំហំនៃថ្លៃប្រាក់កម្ចី។ គេគិតថា នៅទីបំផុតកិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេចដោយសារការចង់បាន Lukaku ត្រឡប់ទៅអុីតាលីវិញ។
Lukaku ដែលបានចាកចេញពី Chelsea ទៅចូលរួមជាមួយ Everton ក្នុងតម្លៃ២៨លានផោនក្នុងឆ្នាំ២០១៤ បានត្រឡប់មកទឹកដី Stamford Bridge វិញក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំពី Inter Milan កាលពីរដូវក្តៅមុន។ តម្លៃសម្រាប់គាត់គឺតិចជាងកំណត់ត្រាផ្ទេររបស់អង់គ្លេស១០០លានផោនដែល Manchester City បង់សម្រាប់ Jack Grealish។ ប៉ុន្តែលោក Thomas Tuchel គ្រូបង្វឹក Chelsea មិនដែលផ្តល់ចំណាប់អារម្មណ៍ថា Lukaku ដែលផ្លាស់ទៅជួយក្លិបអុីតាលីលើកពាន Serie A ក្នុងឆ្នាំ២០២០-២០២១ សាកសមនឹងទម្រង់លេងដែលគាត់ពេញចិត្ត។
ខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបាន១៥គ្រាប់នៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមតោខៀវ ជាមួយនឹង៨គ្រាប់ក្នុងការបង្ហាញខ្លួន២៦ប្រកួតនៅ Premier League។ គាត់បានស៊ុតបាល់បញ្ចូលទីបានតែ៣គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន១៥ដងចុងក្រោយរបស់គាត់ក្នុងរដូវកាលនេះ ខណៈដែលរដូវកាលរបស់ Chelsea កាន់តែយ៉ាប់យ៉ឺន។
ក្រុមតោខៀវបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងក្របខ័ណ្ឌ Premier League ខណៈពេលដែលក្រុមនេះត្រូវបានផ្តួលដោយក្រុម Liverpool ដោយបាល់ប៉េណាល់ទីទាំងនៅក្នុងការប្រកួត FA Cup និង League Cup វគ្គផ្តាច់ព្រ័ត្រ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)