ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ខេត្តកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌល យៀកថៃ ក្រុងកំពង់ចាម។
ដោយមានការអញ្ជើញចូលរួមពី លោក មាង ម៉េងហួរ ជំនួយការ គ.ជ.ប តំណាងលោកប្រធានគ.ជ.ប ,លោក លោកស្រី អភិបាលរងខេត្ត លោកស្រីប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត លោកប្រធាន ល.គ.ខ.ប កងកម្លាំងប្រដាប់អាវុធទាំង៣ លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក-ក្រុងទាំង១០ និងសមាជិក សមាជិកា ជាច្រើនរូបផ្សេងទៀតចូលរួមប្រមាណ ៣០០នាក់៕
ដោយ៖សហការី