ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ខេត្តកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌល យៀកថៃ ក្រុងកំពង់ចាម។

ដោយមានការអញ្ជើញចូលរួមពី លោក មាង ម៉េងហួរ ជំនួយការ គ.ជ.ប តំណាងលោកប្រធានគ.ជ.ប ,លោក លោកស្រី​ អភិបាលរងខេត្ត លោកស្រីប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត លោកប្រធាន ល.គ.ខ.ប កងកម្លាំងប្រដាប់អាវុធទាំង៣ លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក-ក្រុងទាំង១០ និងសមាជិក សមាជិកា ជាច្រើនរូបផ្សេងទៀតចូលរួមប្រមាណ ៣០០នាក់៕

ដោយ​៖សហការី​


ចែករំលែក៖