ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់ ៖ ទីសត្តឃាតសត្វឆ្កែ ការជួញដូរ និងការធ្វើអាជីវកម្មសាច់ឆ្កែគ្រប់រូបភាព មិនត្រូវបានអនុញ្ញាតនៅក្នុងស្រុកបន្ទាយស្រីឡើយ

ចែករំលែក៖

ខេត្តសៀមរាប ៖ ទីសត្តឃាតសត្វឆ្កែ ការជួញដូរ និងការធ្វើអាជីវកម្មសាច់ឆ្កែគ្រប់រូបភាព មិនត្រូវបានអនុញ្ញាតនៅក្នុងស្រុកបន្ទាយស្រីឡើយ។ នេះជាការថ្លែងរបស់ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីអាខោន facebook មួយដែលមានឈ្មោះថា, ( Pou Khlaing ) បានបង្ហោះថា, តោះពួកយេីងនាំគ្នាបំផុសគំនិត​ នឹងរួមគំនិតសំរាប់អ្នកដែលស្រលាញ់សត្វសុនខទាំងអស់គ្នា​ ចូលរួមគ្នាបំផុសគំនិត​ ដោយការShare​ ពាក្យថា​ 

#សូមលុបបំបាត់ការលក់សាច់សុនខ

#សូមដាក់ទោសជនណាដែលបានទាក់សុនខ

ខ្ញុំចង់ឱ្យប្រទេសខ្មែរយេីងទាំងមូល​ យកគំរូដាក់វិធានការ​ វិន័យ​ នឹងច្បាប់យ៉ាងតឹងរឹងដូចខេត្តសៀមរាប​ តាមបទបញ្ជារបស់​ បង​ឯកឧត្តម​    TEA Seiha/ទៀ សីហា​ អំពីរឿងសត្វសុនខខាងលេីនេះ នឹងមានការហាមឃាត់ទៅលេីការលក់សាច់សុនខ​ ដែលខុសច្បាប់​ ជាមួយការដាក់ទោសទៅដល់​ អ្នកដែលដេីរទាក់សុនខ​ រាល់ថ្ងៃ​ ព្រោះនេះប្រៀបដូចជាអំពេីរចោរកម្មដែលលួចរបស់គេដូចគ្នាសុនខប្រៀបដូចជាសមាជិកគ្រួសារ​ នឹងទ្រព្យសម្បត្តិឯកជន​របស់អ្នកដែលស្រលាញ់​ តែត្រូវគេលួចទាក់ទៅបាត់​ តេីយេីងគួរតែបន្តគាំទ្រទទួលយកភាពអយុត្តិធម៌នេះទៀតដែលទេ? 

ខ្ញុំរីករាយនឹងធ្វេីការជាមួយក្រុមអ្នកស្រលាញ់សត្វ​ ក៏ដូចជាអង្គការដែលពាក់ព័ន្ធ​រឿងសត្វសុនខនេះ​ ជួយក្នុងការបំផុសគំនិត​ ព្រមទាំងការផ្សព្វផ្សាយឱ្យរឿងនេះ​ មានអ្នកយល់​ គាំទ្រកាន់តែច្រេីន។ 

លោក ឃឹម ហ្វីណង់ បានលើកឡើងថា, បើស្រុកបន្ទាយស្រីធ្លាប់ត្រូវបានរកឃើញថាជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងបានប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា។ 

លោកបន្តថា, ក្នុងនាមជាស្រុកទេសចរណ៍មួយ ការជួញដូរនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ស្រុក ដែលជាហេតុផលសំខាន់ជាងគេបណ្តាលឱ្យរដ្ឋបាលស្រុកបន្ទាយស្រីបានសម្រេចបិទសកម្មភាពទាំងនេះក្នុងពេលកន្លងមក ៕

ដោយ ៖ សិលា


ចែករំលែក៖