ខេត្តសៀមរាប ៖ ទីសត្តឃាតសត្វឆ្កែ ការជួញដូរ និងការធ្វើអាជីវកម្មសាច់ឆ្កែគ្រប់រូបភាព មិនត្រូវបានអនុញ្ញាតនៅក្នុងស្រុកបន្ទាយស្រីឡើយ។ នេះជាការថ្លែងរបស់ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីអាខោន facebook មួយដែលមានឈ្មោះថា, ( Pou Khlaing ) បានបង្ហោះថា, តោះពួកយេីងនាំគ្នាបំផុសគំនិត នឹងរួមគំនិតសំរាប់អ្នកដែលស្រលាញ់សត្វសុនខទាំងអស់គ្នា ចូលរួមគ្នាបំផុសគំនិត ដោយការShare ពាក្យថា
#សូមលុបបំបាត់ការលក់សាច់សុនខ
#សូមដាក់ទោសជនណាដែលបានទាក់សុនខ
ខ្ញុំចង់ឱ្យប្រទេសខ្មែរយេីងទាំងមូល យកគំរូដាក់វិធានការ វិន័យ នឹងច្បាប់យ៉ាងតឹងរឹងដូចខេត្តសៀមរាប តាមបទបញ្ជារបស់ បងឯកឧត្តម TEA Seiha/ទៀ សីហា អំពីរឿងសត្វសុនខខាងលេីនេះ នឹងមានការហាមឃាត់ទៅលេីការលក់សាច់សុនខ ដែលខុសច្បាប់ ជាមួយការដាក់ទោសទៅដល់ អ្នកដែលដេីរទាក់សុនខ រាល់ថ្ងៃ ព្រោះនេះប្រៀបដូចជាអំពេីរចោរកម្មដែលលួចរបស់គេដូចគ្នាសុនខប្រៀបដូចជាសមាជិកគ្រួសារ នឹងទ្រព្យសម្បត្តិឯកជនរបស់អ្នកដែលស្រលាញ់ តែត្រូវគេលួចទាក់ទៅបាត់ តេីយេីងគួរតែបន្តគាំទ្រទទួលយកភាពអយុត្តិធម៌នេះទៀតដែលទេ?
ខ្ញុំរីករាយនឹងធ្វេីការជាមួយក្រុមអ្នកស្រលាញ់សត្វ ក៏ដូចជាអង្គការដែលពាក់ព័ន្ធរឿងសត្វសុនខនេះ ជួយក្នុងការបំផុសគំនិត ព្រមទាំងការផ្សព្វផ្សាយឱ្យរឿងនេះ មានអ្នកយល់ គាំទ្រកាន់តែច្រេីន។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា, បើស្រុកបន្ទាយស្រីធ្លាប់ត្រូវបានរកឃើញថាជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងបានប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា។
លោកបន្តថា, ក្នុងនាមជាស្រុកទេសចរណ៍មួយ ការជួញដូរនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ស្រុក ដែលជាហេតុផលសំខាន់ជាងគេបណ្តាលឱ្យរដ្ឋបាលស្រុកបន្ទាយស្រីបានសម្រេចបិទសកម្មភាពទាំងនេះក្នុងពេលកន្លងមក ៕
ដោយ ៖ សិលា