ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ ជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នករួមការងារ (យាមផ្ទះជាមួយគ្នា)នោះ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តកណ្តាល ៖ ពិតជាឈាមស្រែកស្បែកហៅមែន! ទីបំផុតជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នករួមការងារ (យាមផ្ទះជាមួយគ្នា)នោះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាលចាប់ខ្លួនបានហើយនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ 

   លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាក់ប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”ឱ្យដឹងថា ជនសង្ស័យជាឃាតកត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅស្រុកស្អាង ខេត្តកណ្ដាលព្រឹកមិញនេះ។ លោកស្នងការបានបន្តទៀតថា ជនសង្ស័យកំពុងតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើកំណត់ហេតុស្ដាប់ចម្លើយ។ 

    ជនសង្ស័យមានស្រុកកំណើតនៅស្រុកស្អាង រីឯភរិយាមានស្រុកកំណើតនៅក្រុងតាខ្មៅ។ 

   សូមបញ្ជាក់ថា ជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នករួមការងារ (យាមផ្ទះជាមួយគ្នា)នោះ គឺជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ ជនរងគ្រោះបើករថយន្តឱ្យឪ រីឯជនដៃដល់បើករថយន្តឱ្យកូន៕

                  

ដោយ ៖ សុខ ខេមរា


ចែករំលែក៖