ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការដែលសម្តេច ធ្វើជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គឺជា ការរួមចំណែកលើកទឹកចិត្តសម្រាប់ការខិតខំរបស់ជន ពិការ មិនមែនគ្រាន់តែជាប្រធានសម្រាប់ការប្រកួតនោះ ទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកទឹកចិត្ត ចំពោះជនមានពិការរភាព គឺជារឿងចាំបាច់។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការរំពឹងថា កីឡាករ កីឡាការិនីជាជនពិការរបស់កម្ពុជា នឹងទទួលបាន ៥ លទ្ធផលល្អប្រសើរក្នុងការប្រកួតនៅប្រទេសឥណ្ឌូនេសុី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទទួលបាន មេដាយមាស ប្រាក់ សំរឹទ្ធ ឬមិនបាន មិនសំខាន់នោះទេ តែអ្វីដែលសំខាន់នោះ គឺការគោរពលក្ខខន្ធនៃការគោរព ច្បាប់ការប្រកួត ដោយមិនប្រើសារធាតុញៀនផ្សេងៗ ដែល នាំឱ្យប៉ះពាល់ដល់កិត្តិយសទាំងមូលរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរតែអរគុណ ប្រទេសឥណ្ឌូនេស៊ី ដែលព្រមទទួលធ្វើជាម្ចាស់ផ្ទះនៃ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីវៀតណាម សុំ ពន្យារពេលព្រោះវិបត្តិកូវីដ១៩។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បែបនេះ ខណៈអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពីធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាប់មីន និងគ្រាប់ មិនទាន់ផ្ទះ បានក្លាយទៅជាឧបសគ្គក្នុងការសម្រេច នយោបាយប្រែក្លាយតំបន់អតីតសមរភូមិសង្រ្គាម ទៅជា តំបន់អភិវឌ្ឍន៍។
សម្ដេចបានតម្រូវឲ្យក្រុមការងារ បង្កើតគណនី ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋដែលជាជនរួមជាតិ គាត់មានឱកាសក្នុងការចូលរួមជួយឧបត្ថម្ភ ទោះតិចក្តី ច្រើនក្តី ក៏ត្រូវបង្កើតឱ្យមានភាពទូលំទូលាយ ។ ពេលនោះហើយ ទោះបីបងប្អូនប្រជាពលរដ្ឋយើង គាត់ចូលរួមបរិច្ចាគថវិកា ១មុឺនរៀលក្តី ២មុឺនរៀលក្តី នោះជាទឹកចិត្តរបស់គាត់។ ប៉ុន្តែក្រុមការងារ មិនបានបង្កើតគណនេយ្យនេះជាសាធារណៈ ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ខ្លះគាត់ពិបាកក្នុងការទំនាក់ទំនង ក្នុងការចូលរួម ជាពិសេសអ្នកនៅក្រៅប្រទេស ក៏គាត់មានចិត្ដជួយ។
សម្ដេចមានប្រសាសន៍លើកឡើងថា, កុងគណនីមានរួចស្រេចហើយ តែឱ្យបើកនោះគឺសម្រាប់ដាក់លុយជាង 11លានដុល្លារចូលតែប៉ុណ្ណោះ ដោយឡែលកកុងដែលត្រូវបើកចំហជាសាធារណៈនេះគួរតែត្រូវបានប្រកាសផ្សព្វផ្សាយលើបណ្ដាញសារព័ត៌មានក៏ដូចជាវិទ្យុទូរទស្សន៍ជាដើម ៕
ដោយ ៖ សិលា