ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តបាត់ដំបង និងជំនាញសាធារណការ អាសូរផ្លូវជាតិផង ថៃដឹកទំនិញផ្ទុក រហូតដល់ជិត១០០តោនឯណោះ!

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យោងតាមសេចក្តីរាយការណ៍ពីតំបន់ព្រំដែន ទឹកដីបាត់ដំបងរវាងព្រំប្រទល់កម្ពុជា-ថៃ គឺមានឡានថៃដឹកទំនិញលើសទម្ងន់ជាច្រើនគ្រឿង ត្រូវបានគេរាយការណ៍ថា បានចូលមកតាមច្រករបៀង អូររំដួល ខេត្តបាត់ដំបង មកដឹកទំនិញពីខ្មែរ ដោយគ្មានការទប់ស្កាត់នោះឡើយ ដែលជាហេតុនាំឱ្យមានការបំផ្លាញផ្លូវយ៉ាងខ្លាំង ដែលឡានខ្លះដឹករហូតដល់ជិត១០០តោនឯណោះ! ។

ទាំងសមត្ថកិច្ចនិងអាជ្ញាធរក៏ដូចជា ជំនាញសាធារណៈការ សមត្ថកិច្ចជាច្រើនស្ថាប័នប្រចាំច្រក អាជ្ញាធរមូលដ្ឋាន ហាក់ដូចជាមិនបានគិតគូរអំពីបញ្ហានេះ។ 

សូមបញ្ជាក់ថា, លោកទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ លើការទប់ស្កាត់បញ្ហាទាំងនេះ ប៉ុន្តែហាក់មិនទាន់មានប្រសិទ្ធភាពនោះ ដោយសារសមត្ថកិច្ច និងមន្រ្តីមួយចំនួននៅតាមព្រំដែនទាំងនោះ មិនអនុវត្តតាម! ឬត្រូវបានគិតគូរពីបញ្ហាប្រយោជន៍ជាង ការទទួលខុសត្រូវ ការពារផ្លូវជាតិកុំឲ្យ ស្រុត ប្រេះស្រាំ ។

អាជ្ញាធរគ្រប់គ្រងថ្នាក់នៅខេត្តបាត់ដំបងដូចជាជំនាញ បើបានទទួលដំណឹងនេះហើយ គួរតែមានវិធានការជាក់ស្ដែង ដើម្បីចូលរួមបម្រើឲ្យផលប្រយោជន៍ជាតិជាធំ ៕

ដោយ ៖ សហការី


ចែករំលែក៖