ព័ត៌មានទាន់ហេតុការណ៍៖

សម្តីសារភាពដំបូងបង្អស់របស់ខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី អាបេ

ចែករំលែក៖

ខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារទៅលើអតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ បានសារភាពថា គេចង់ធ្វើឃាតអតីតនាយករដ្ឋមន្ត្រីរូបនេះដោយសារតែ «មិនពេញចិត្ត»ជាមួយគោលនយោបាយដឹកនាំកន្លងមករបស់លោក។
សារព័ត៌មាន RiaNovosti របស់រុស្ស៊ីបានដកស្រង់ប្រភពព័ត៌មានពីប្រទេសជប៉ុននៅថ្ងៃទី ៨ខែកក្កដាថា ខ្មាន់កាំភ្លើងឈ្មោះ Yamagami Tetsuya អាយុ៤២ឆ្នាំ ត្រូវបានចាប់ខ្លួននៅនឹងកន្លែង។ ខ្មាន់កាំភ្លើងរូបនេះធ្លាប់ជាអតីតសមាជិកកម្លាំងការពារដែនសមុទ្រជប៉ុន។ ខ្មាន់កាំភ្លើងមិនបានគេចខ្លួនឡើយក្រោយបាញ់ប្រហារ។
បណ្តាញព័ត៌មាន NHK បានផ្សាយថា អតីតនាយករដ្ឋមន្ត្រី ពិបាកក្នុងការជួយសង្គ្រោះ ដោយសារតែបេះដូងរបស់លោក ដូចជាអស់កម្រើក ក្រោយរងការបាញ់ប្រហារ ។
លោកអាបេ កើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៤៥ កាន់តំណែងនាយករដ្ឋមន្ត្រី៤អាណត្តិ ។ លោកជាប្រធានបក្សប្រជាធិបតេយ្យសេរី ចាប់ពីឆ្នាំ២០០៦-២០០៧ និង ឆ្នាំ២០១២-២០២០។ លោកក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងយូរបំផុតនៅក្នុងប្រទេសជប៉ុនចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក៕ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters

រូប​ថត​ ៖ Asahi Shimbun


ចែករំលែក៖