ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កាលពីរសៀលថ្ងៃទី០៨ ខែកក្កដាម្សិលមិញនេះ បានរៀបចំកិច្ចប្រចាំឆមាសនិងប្រកាសតែងតាំងមន្ត្រីរាជការក្រោមអធិបតីភាពលោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន (គ.ជ.គ.ម.) ព្រមទាំងជាអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ (គ.ជ.គ.ម)បានដឹកនាំកិច្ចប្រជុំនិងប្រកាសអនុក្រឹត្យស្ដីពីការតែងតាំងប្រធាននាយកដ្ឋានចំនួន ០២រូប និងប្រកាសសេចក្ដីសម្រេចតួនាទីភារកិច្ចនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
កិច្ចប្រជុំនេះដែរបន្ទាប់ពីលោកប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អានអនុក្រឹត្យស្ដីពីការប្រកាសតែងតាំងប្រធាននាយកដ្ឋានចំនួន ០២រូប និងបានប្រគល់អនុក្រឹត្យជូនប្រធាននាយកដ្ឋានរួចមកលោកអគ្គលេខាធិការ បានមានប្រសាសន៍ថា៖ លើគោលនយោបាយពីប្រមុខថ្នាក់ដឹកនាំនិងការអភិវឌ្ឍន៍ជាតិមានផែនការច្បាស់លាស់និងចក្ខុវិស័យត្រឹមត្រូវ ធ្វើឱ្យប្រទេសមានសុខសន្តិភាព ពេញលេញបរិបូរណ៏ ក្រោមការដឹកនាំដោយប្រកបដោយកតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ហើយសម្តេចក៏ជាប្រធានគណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានលោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ផងនោះ បានឆ្លើយតបទាន់ពេលវេលា ក្នុងពេលគ្រោះមហន្តរាយកើតឡើងម្តងៗនៅព្រះរាជាណាចក្រកម្ពុជា និងមានការសហការចូលរួមពីកកាបាទក្រហមជាតិកម្ពុជារួមអង្កការមិនរដ្ឋាភិបាលនិងស្ថានទូតប្រចាំកម្ពុជាផងដែរ។
លោក ឡាំ ហេងហួត បានណែនាំមន្ត្រីដែលទើបតែងតាំថ្មី ត្រូវធ្វើយ៉ាងណាឱ្យមានកាតព្វកិច្ច ទទួលខុសត្រូវលើច្បាប់ការងារនិងត្រូវសហការគ្នាឱ្យបានល្អ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
លោក ឡាំ ហេងហួត មានប្រសាសន៍លើកឡើងថា ចំពោះការងារតាមផ្នែកសម្រាប់ចូលរួមរៀបចំ «វេទិកាជាតិស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឡើងរាយការណ៍អំពីវឌ្ឍនភាព។ លោកបានសង្ឃឹម និងជឿជាក់ថាក្រុមការងារទាំងអស់នឹងយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការងារដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ ពិនិត្យមើលការងារឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូននិងទទួលខុសត្រូវកែសម្រួល «ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០២២»។ លោក បានជំរុញការរៀបចំការងារដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីបោះពុម្ពផ្សព្វផ្សាយឱ្យបានទាន់ពេលវេលា និងដាក់ជូនក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការជាតិ-អន្តរជាតិ នាឱកាសប្រារព្ធវេទិកាជាតិស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយខាងមុខនេះ។
លោក ឡាំ ហេងហួត បានផ្ដាំផ្ញើបន្ថែមដល់មន្ត្រីថ្នាក់ដឹកនាំទាំងអស់ត្រូវរួមគ្នា និងខិតខំប្រឹងប្រែងធ្វើការងារឱ្យបានល្អ ជាពិសេសត្រូវរួមសហការជាមួយកម្មវិធីជាតិរបស់ គ.ជ.គ.ម. ដោយសារកម្មវិធីជាតិនេះទៀតសោតជារបស់អង្គភាពយើង មិនមែនជារបស់អង្គការណាមួយទេ ហើយគ្រប់គម្រោងទាំងអស់ដែលមានត្រូវរួមសហការគ្នាធ្វើជាមួយនាយកកម្មវិធីជាតិ៕
ដោយ៖ស តារា