ព័ត៌មានទាន់ហេតុការណ៍៖

សត្វខ្ទីង ២ ក្បាល​ បានវិលចូលក្នុងព្រៃនៃតំបន់អភិរក្សវិញហើយនៅរសៀលថ្ងៃទី១០ ខែកក្កដានេះ ក្រោយពីដាច់ហ្វូង និងរត់ចូលហ្វូងគោស្រុក

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ សត្វខ្ទីង ២ ក្បាល (ខ្ទីងញី និងកូន១) បានវិលចូលក្នុងព្រៃនៃតំបន់អភិរក្សវិញហើយនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នេះ ក្រោយពីដាច់ហ្វូង និងរត់ចូលហ្វូងគោស្រុក រកស៊ីជាមួយគ្នា។ 

បេី​តាមការបញ្ជាក់ពី​ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ​ បានបន្តថា​ មន្ត្រីឧទ្យានុរក្សបាននិងកំពុងបន្តតាមដានបន្ថែម និងធ្វើយ៉ាងណាឱ្យសត្វខ្ទីងដាច់ហ្វូងម៉ែកូនទាំងពីរនេះចូលព្រៃវិញដោយសុវត្ថិភាព។

សូមជម្រាបថា​ កាលពីព្រឹកមិញនេះ​ សត្វខ្ទីង ២ ក្បាល (កូនតូច១) នៅជាមួយហ្វូងគោស្រុកដើររកស៊ីក្នុងព្រៃ នៅខេត្តព្រះវិហារ។ មន្ត្រីឧទ្យានុរក្សសន្និដ្ឋានថាខ្ទីងទាំង ២ក្បាលនេះ អាចដាច់ហ្វូងនិងមកចូលជាមួយហ្វូងគោ៕ដោយ​៖សហការី​


ចែករំលែក៖