ខេត្តព្រះវិហារ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ សត្វខ្ទីង ២ ក្បាល (ខ្ទីងញី និងកូន១) បានវិលចូលក្នុងព្រៃនៃតំបន់អភិរក្សវិញហើយនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នេះ ក្រោយពីដាច់ហ្វូង និងរត់ចូលហ្វូងគោស្រុក រកស៊ីជាមួយគ្នា។
បេីតាមការបញ្ជាក់ពីក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានបន្តថា មន្ត្រីឧទ្យានុរក្សបាននិងកំពុងបន្តតាមដានបន្ថែម និងធ្វើយ៉ាងណាឱ្យសត្វខ្ទីងដាច់ហ្វូងម៉ែកូនទាំងពីរនេះចូលព្រៃវិញដោយសុវត្ថិភាព។
សូមជម្រាបថា កាលពីព្រឹកមិញនេះ សត្វខ្ទីង ២ ក្បាល (កូនតូច១) នៅជាមួយហ្វូងគោស្រុកដើររកស៊ីក្នុងព្រៃ នៅខេត្តព្រះវិហារ។ មន្ត្រីឧទ្យានុរក្សសន្និដ្ឋានថាខ្ទីងទាំង ២ក្បាលនេះ អាចដាច់ហ្វូងនិងមកចូលជាមួយហ្វូងគោ៕ដោយ៖សហការី