ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីវ័យក្មេងម្នាក់ត្រូវកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តប៉ៃលិនឃាត់ខ្លួនដោយរក្សាទុកសារធាតុញៀន

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់មន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀនៃស្នងការខេត្តប៉ៃលិនបានឲ្យដឹងថា÷នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញាខេត្តប៉ៃលិន កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ទោ សេង ចិន្តា ស្នងការរងទទួលផែន(ស្តីទី) បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបជាក់ស្តែងក្នុងករណីអនុវត្តដីកា និងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានឃាត់ជនសង្ស័យម្នាក់ ស្ថិតនៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  ស្ត្រីដែលឃាត់ខ្លួន មានឈ្មោះ សន ស្រីធា  ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ   ខេត្តប៉ៃលិន។(តេស្តទឹកនោមគឺអវិជ្ជមាន-)(អនុវត្តដីកា) មានដីកាបង្គាប់ឲ្យចាប់ខ្លួន ។

ក្រោយពីកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យក៏បានប្រមូលវត្ថុតាង និងសម្ភារដកហូតសរុបរួមមាន ៖

– ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកICE ចំនួន ០៧កញ្ចប់(ធំ០២កញ្ចប់ និងតូច០៥កញ្ចប់) សរុបទម្ងន់ ១៦៩,៩៤ក្រាមថ្នាំសុទ្ធ។

– ជញ្ជីងចំនួន ០១គ្រឿង។

– ម៉ូតូចំនួន០១គ្រឿង(ម៉ាកDream ពាក់ស្លាកលេខប៉ៃលិន1C-3375)។

ក្នុងករណីខាងលើកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង ទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ ៕

ដោយ៖ស សារ៉េត


ចែករំលែក៖