ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកសាកល្បងមីស៊ីលល្បឿនលឿនបរាជ័យ ដូច្នេះរុស្ស៊ីនិងចិននៅតែជាប្រទេសនាំមុខ

ចែករំលែក៖

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ទម្រង់នៃកាំជ្រួចមីស៊ីលល្បឿនលឿនរបស់អាមេរិកមានភាពស្មុគស្មាញ គឺជាមូលហេតុដែលបណ្តាលឱ្យបរាជ័យជាបន្តបន្ទាប់ ។ នេះជាបញ្ហាប្រឈមមុខរបស់អាមេរិក ក្នុងការប្រកួតប្រជែងអាវុធល្បឿនលឿនជាមួយរុស្ស៊ីនិងចិន ។
សារព័ត៌មាន Defense Post បានផ្សាយថា ការសាកល្បង Common Hypersonic Glide Body ត្រូវបានសាកល្បងនៅហាវ៉ៃ។ នេះជាមីស៊ីលពិបាកក្នុងការវាយស្ទាក់ពីប្រព័ន្ធការពារណាមួយរបស់សត្រូវ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Tim Gorman បានប្រកាសថា មានភាពខុសឆ្កងបញ្ហាបច្ចេកទេសទើបបណ្តាលឱ្យបរាជ័យពេលសាកល្បង។ នេះជាការបរាជ័យលើកទីពីររបស់អាមេរិក ។ កាលពីខែតុលា ឆ្នាំ២០២១ អាមេរិកក៏បានសាកល្បងបរាជ័យផងដែរ ។
ទាំងនោះបង្ហាញឱ្យឃើញថា បច្ចេកវិទ្យាអាវុធល្បឿនលឿនរបស់អាមេរិកបានចាញ់ឆ្ងាយរុស្ស៊ីនិងចិន ។ កន្លងមកចិននិងរុស្ស៊ីទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងការសាកល្បងអាវុធល្បឿនលឿន៕ដោយ៖ ធីរីណា

រូប​ថត​ ៖ TTVN


ចែករំលែក៖