ព័ត៌មានទាន់ហេតុការណ៍៖

Man Utd បានផ្តួល Melbourne Victory ដើម្បីរក្សាកំណត់ត្រាឈ្នះ១០០%មុនបើករដូវកាល

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានតាមពីក្រោយដើម្បីផ្តួលក្រុម Melbourne Victory ដែលជាក្រុមស្ថិតក្នុងក្របខ័ណ្ឌ A League នៅអូស្ត្រាលី ធ្វើឲ្យក្រុមបិសាចក្រហមបានរក្សាការចាប់ផ្តើមឈ្នះ១០០% របស់ពួកគេក្នុងការប្រកួតមុនបើករដូវកាល។

គ្រាប់បាល់គ្រាប់ក្នុងរយៈពេលនាទីពី Scott McTominay និង Anthony Martial នៅចុងបញ្ចប់នៃការប្រកួតបើកឆាកក្នុងតង់ទី១ ក្រោយពីខ្សែប្រយុទ្ធ Chris Ikonomidis បាននាំមុខមុន១គ្រាប់ឲ្យក្រុម Melbourne Victory នៅនាទីទី៥។

ដូចដែលក្រុម Man Utd បានលេងទល់នឹងក្រុម Liverpool កាលពីថ្ងៃអង្គារ អ្នកចាត់ការទូទៅរបស់ United លោក Erik ten Hag បានធ្វើការផ្លាស់ប្តូរចំនួន១០នៅចន្លោះពេល ហើយខ្សែប្រយុទ្ធ Marcus Rashford បានបន្ថែម១គ្រាប់នៅតង់ទី២ នាទីទី៧៨ ចំណែកគ្រាប់ទី៤គឺជាការភ្លាត់ស្នៀតស៊ុតចូលទីក្រុម Melbourne Victory ខ្លួនឯងពីសំណាក់កីឡាករ Edmond Lupancu នៅចុងម៉ោងនាទីទី៩០។

ជ័យជម្នះលើកទី២នេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ten Hag កំពុងចាប់ផ្តើមបង្ហាញខ្លួនពីភាគខ្លាំងរបស់ក្រុមបិសាចក្រហម មុនបើករដូវកាលនៅពេលខាងមុខ។ ក្នុងការប្រកួតទាំង២ប្រកួតកន្លងមករបស់ក្រុមបិសាចក្រហម គឺភាគច្រើនបានផ្លាស់ប្តូរទម្រង់លេង និងកីឡាករក្មេងៗ ក្រោយពីមានវត្តមានកីឡាករ Jadon Sancho ដែលលេងនៅខាងស្តាំ, ខ្សែបម្រើឆ្នើម Fernandes និងការបង្ហាញខ្លួនរបស់ Rashford នៅតង់ទី២។

ក្នុងការប្រកួតនៅអូស្ត្រាលីនោះដែរគេឃើញមានខ្សែការពារ Harry Maguire ក៏ចាប់ផ្តើមជាខ្សែការពារស្តាំផងដែរ ដែលប្រហែលជាសំខាន់ដូចជា Lisandro Martinez ខ្សែការពារដែលហត្ថលេខាពី Ajax លេងនៅខាងឆ្វេង។

ពាក់ព័ន្ធនឹងកីឡាករ Jadon Sancho លោក Ten Hag បាននិយាយថា “ខ្ញុំប្រាកដថាគាត់អាចត្រឡប់មកវិញកាន់តែប្រសើរ។ ខ្ញុំគិតថានៅពេលដែលគាត់មានការផ្តោតអារម្មណ៍ត្រឹមត្រូវ ការលើកទឹកចិត្តត្រឹមត្រូវ ហើយគាត់ប្រឹងប្រែង គាត់នឹងមានផលិតភាព ព្រោះគាត់ជាកីឡាករដ៏ល្អ។នៅពេលដែលគាត់មានការផ្តោតអារម្មណ៍ត្រឹមត្រូវ និងចែកចាយជារៀងរាល់ថ្ងៃ គឺវាអាស្រ័យលើការបង្ហាញខ្លួនល្អរបស់គាត់”

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Sancho ត្រូវបានផ្ទេរពីក្រុមអាល្លឺម៉ង់ BorussiaDortmund ដែលក្លាយជាខ្សែបម្រើប្រយុទ្ធស្លាប។ លោក Ten Hag បាន​និយាយ​នៅ​ក្នុង​ការ​ពង្រឹង​ដល់​ការ​ប្រកួត​នេះ​អំពី​តម្រូវ​ការ​សម្រាប់​​បន្ថែម​ខ្សែប្រយុទ្ធ​ស្តាំ​ ប្រសិនបើ Sancho អាចបង្កើតការបង្ហាញខ្លួនមុនរដូវកាលពីរដំបូងរបស់គាត់ គាត់អាចនឹងដោះស្រាយបញ្ហានោះសម្រាប់លោក Ten Hag

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖