កីឡាករអន្តរជាតិដាណឺម៉ាក Andreas Skov Olsen រកបានគ្រាប់ជ័យជម្នះក្នុងតង់ទី១ ខណៈដែលម្ចាស់ជើងឯកលីគកំពូលបែលហ្ស៊ិក Club Brugge បានយកឈ្នះ ១-០ លើក្រុម KAA Gent ក្នុងការប្រកួតពានរង្វាន់បែលហ្ស៊ិក Super Cup ដែលធ្វើឡើងនៅកីឡដ្ឋាន Jan Breydel កាលពីថ្ងៃអាទិត្យ។
ខ្សែបម្រើស្លាបស្តាំ Skov Olsen ដែលបានចុះហត្ថលេខាពី Bologna កាលពីខែមករាបានស៊ុតមួយជើងឆ្វេងរបស់គាត់នៅនាទីទី៣៩ ហើយបាល់បានផុតដៃអ្នកចាំទី Davy Roef របស់ Genk ដែលមិនអាចជួយសង្គ្រោះបាន ដែលជាគ្រាប់ជ័យជម្នះរបស់ក្រុមខ្លាំងនៅបែលហ្ស៊ិកមួយនេះ។
ក្រុម Brugge បានបន្តចំនួនកំណត់ត្រានៃការឈ្នះពានរង្វាន់ Super Cup របស់ពួកគេដល់១៧ដង ខណៈដែលពួកគេបានរក្សាពានរង្វាន់ដែលពួកគេធ្លាប់លើកកាលពីឆ្នាំមុនផងដែរ។
ឥឡូវនេះក្រុម Club Brugge សង្ឃឹមថានឹងអាចការពារជើងឯកលីគកំពូលបែលហ្ស៊ិកដែលពួកគេបានឈ្នះសម្រាប់៣រដូវកាលចុងក្រោយនេះ ខណៈដែលក្រុមនេះនឹងត្រូវចាប់ផ្តើមរដូវកាលថ្មីជាមួយនឹងការប្រកួតក្នុងផ្ទះខ្លួនឯងដោយប៉ះក្រុម Genk នៅថ្ងៃអាទិត្យ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)