ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៨ ខែកក្កដា ឆ្នាំ២០២២នេះថា៖ បន្តបង្កើនការយកចិត្តទុកដាក់ថែទាំផ្លូវជាតិ តាមបណ្តាខេត្ត ក្នុងគោលបំណងជួយសម្រួលការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋឪ្យមានសុវត្ថិភាព និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ ចំណេញពេលវេលា។
ក្រសួងសាធារណការ បានឱ្យដឹងទៀតថា គិតចាប់ពីថ្ងៃទី០៥-១៧ ខែកក្កដា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ កែប បាត់ដំបង ព្រះវិហារ ត្បូងឃ្មុំ ប៉ៃលិន កំពង់ធំ សៀមរាប រតនគិរី និងខេត្តស្ទឹងត្រែង បានបន្តអនុវត្តកិច្ចការងារជួសជុលថែទាំលើផ្លូវជាតិនៅតាមបណ្ដាខេត្ត មានដូចជា៖ ផ្លូវជាតិលេខ៣៣A លេខ៦២ លេខ៦៤ លេខ៦៨ លេខ៧២ លេខ៧៣ លេខ៨ លេខ១១ លេខ៧ លេខ៧៨-៥ លេខ៥ លេខ៥៦ និងផ្លូវជាតិលេខ៥៧ ក្រៅពីនេះផ្លូវខេត្ត និងផ្លូវមួយចំនួនផ្សេងទៀតដែលរងការខូចក្លាយជាជង្ហុកសំបុកមាន់ក៏ត្រូវបានជួសជុលថែទាំជាប្រចាំផងដែរ។
សកម្មភាពទាំងអស់នេះគឺក្នុងគោលបំណងធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភណ្ឌភាពតាមដងផ្លូវផងដែរ។
ជម្រាបជូនថាដោយក្នុងអំឡុងរយៈពេលនេះកំណាត់ផ្លូវមួយចំនួនកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងការបើកបរ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើ ៕
ដោយ៖សហការី