ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមបានទទួលព័ត៌មានថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ដោយយោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការឯកភាពសម្របសម្រួលនីតិវិធីដឹកនាំផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានចុះបង្រ្កាបករណីខាងលើនៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ព្រមទាំងបានចាប់យកវត្ថុតាងរួមមានបៀចំនួន៥០ហ៊ូ, ទូរស័ព្ទដៃចំនួន៤គ្រឿង, ប្រាក់រៀលចំនួន ៤,៤៨០,០០០រៀល, ម៉ូតូចំនួន ០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី ៕
ដោយ៖ អ្នកប្រមាញ់