ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញ​ បន្តអនុវត្តនីតិវិធីលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈដែលលក់ប្រេងកេងបន្លំប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖​ ដេីម្បី​ជៀស​វាង​នូវ​ម្ចាស់​អាជីវកម្ម​នៅស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនានាតាមបណ្ដាខេត្ត​ ក្រុង​ រាជធានី​​ ​មន្ត្រីជំនាញ​ បន្តអនុវត្តនីតិវិធីលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈដែលលក់ប្រេងលក់កេងបន្លំប្រជាពលរដ្ឋ​។ 

ជាក់ស្ដែង​បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី​១៩​ ខែកក្កដា​​​ ឆ្នាំ​២០២២នេះ​ថា​៖​ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ខេត្តកំពត និងរាជធានីភ្នំពេញ មន្ត្រី ក.ប.ប. នាថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ បានបន្តចុះត្រួតពិនិត្យអនុលោមភាពតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈសរុបចំនួន ១៧ទីតាំង ដើម្បីពិនិត្យមើលអនុលោមភាពរបស់ម្ចាស់ស្ថានីយ ដេប៉ូប្រេងឥន្ធនៈទាំងនោះ ក្រែងប្រព្រឹត្តិល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ 

តាមរយៈលទ្ធផលត្រួតពិនិត្យ មន្ត្រីយើងបានឱ្យដឹងថា មានដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងដែលត្រូវបានរកឃើញថាមិនមានភាពអនុលោម និងបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែង៕

ដោយ​៖សហការី​


ចែករំលែក៖