ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

ចែករំលែក៖

ខេត្ត​​កំពង់ស្ពឺ​៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ កាលពីវេលាម៉ោង​ ១២​និង​៥០នាទីរសៀល​ថ្ងៃ​ទី​២៤​ ខែ​ក​ក្ក​ដា​ ឆ្នាំ​២០២២នេះ​ បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​០១​នាក់​ នៅ​ចំណុច​ភូមិ​អង្គ​រមាស​ ឃុំ​ជង្រុក​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។​

យោងតាម​ដំណើររឿងហេតុ​ បានឱ្យដឹងថា​ មុនពេលកើតហេតុ​កម្លាំងសមត្ថកិច្ច​មូលដ្ឋាន​ បានជិះ​ល្បាត​ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​ ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ។​ លុះមកដល់ចំណុចខាងលើ​ ក៏ប្រទះឃេីញក្រុមជនសង្ស័យកំពុង​ឈរ​រេ​រៀរ​ ដោយមានការសង្ស័យ​កម្លាំង​ជំនាញ​ក៏​ធ្វើ​ការ​ឆែកឆេរ​ជាក់ស្ដែង​ រកឃើញ​គ្រឿងញៀនមួយ​ចំនួន​ហើយ​ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

​ជនសង្ស័យ​មានឈ្មោះ​ ធឿ​ន​ ដា​រ៉ា​ ភេទ​ ប្រុស​ អាយុ​ ២២​ឆ្នាំ​ នៅ​ភូមិ​អង្គ​រមាស​ ឃុំ​ជង្រុក​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។​ 

​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​៨​កញ្ចប់​តូច​​ ,​ ម៉ូតូ​ ១​គ្រឿង និង​ទូរស័ព្ទ​២​ គ្រឿង។​ 

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​កម្លាំង​ការិយាល័យ​ជំនាញ​ កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។

គួរជម្រាបដែរថា​ បេី​តាមរបាយការណ៍របស់អគ្គ​ស្នងការ​នគរបាល​ជាតិ​ ក៏បានឱ្យដឹងដែរថា​ ជនសង្ស័យ​ចំនួន​៥៩​នាក់​(​ស្រី​៥​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២២​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៤​ ខែកក្កដា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​​ ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖