ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ហាមប្រើប្រាស់អាវុធ វាយប្រហារ

ចែករំលែក៖

នៅល្ងាចថ្ងៃទី២៩ខែកក្កដា រដ្ឋសភាអាមេរិកបានបោះឆ្នោត គាំទ្រទៅលើសេចក្តីព្រាងច្បាប់ស្តីពីការហាមឃាត់អាវុធបាញ់ប្រហារទ្រង់ទ្រាយធំ ។ ការបោះឆ្នោតអនុម័តទទួលបានការគាំទ្រខ្ពស់គឺ ២១៧សំឡេងនិងប្រឆាំង២១៣។ សេចក្តីព្រាងច្បាប់នេះនឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីអនុម័ត ។
ក្នុងពេលនេះដែរ សេចក្តីព្រាងច្បាប់ពិបាកនៅក្នុងការទទួលបានការគាំទ្រ៦០សំឡេង ទើបគ្រប់ចំនួនភាគច្រើន ។ នៅពេលនេះដែរសមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាបាននិងកំពុងតែខិតខំបញ្ចុះបញ្ជូលសមាជិកគណបក្សសាធារណរដ្ឋដើម្បីអនុវត្តការប្រើប្រាស់កាំភ្លើង។
កាលពីឆ្នាំ១៩៩៤ អាមេរិកក៏បានអនុម័តហាមប្រើប្រាស់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ក្នុងពេលខ្លី ។ ប៉ុន្តែច្បាប់នោះមានប្រសិទ្ធភាពតែ១០ឆ្នាំប៉ុណ្ណោះ ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖