ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្ដមសេនីយ៍ឯក ប៉ោ វណ្ណៈ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ប៉ោ វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព មជ្ឈមណ្ឌលមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២ ។ 

ព្រះមហាក្សត្របានត្រាស់បង្គាប់; 

មាត្រា១ : តែងតាំង និងផ្ដល់ឋានៈជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយពុំទទួលប្រាក់បំណាច់មុខងារ ២រូប៖

១- ឯកឧត្តម ប៉ោ វណ្ណៈ មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន

២- ឯកឧត្តម គូ ជាល្ហុង  មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។

មាត្រា២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊្វុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖