ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួន​ក្រុមក្មេងទំនើងចំនួន០៦នាក់ ទៅ​តុលាការ​ខេត្ត​ព្រៃវែង​ ពាក់ព័ន្ធ​ករណី​ប្រើកាំបិត ដើរអុកឡុកតាមសួនសាធារណៈ ធ្វើឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គម

ចែករំលែក៖

ខេត្តព្រៃវែង៖ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍​ទី៣០​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានបញ្ជូនខ្លួន​ក្រុមក្មេងទំនើងចំនួន០៦នាក់​ ទៅសាលាដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

របាយការណ៍​ដដែល​បន្តថា​ កម្លាំង​អធិការដ្ឋាននគរបាលក្រុងព្រៃវែង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុម ដែលមានគ្នាចំនួន០៦នាក់ បន្ទាប់​ពី​ពួកគេបានធ្វើសកម្មភាពបង្ករ ការអុកឡុក ដោយមានការប្រើកាំបិត ដើរតាមសួនសាធារណៈ ធ្វើឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅក្នុងក្រុងព្រៃវែង ចំណុចសួនច្បារសម្ដេច ជា ស៊ីម ។  

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៦នាក់ ខាងលើនេះ នៅថ្ងៃសៅរ៍ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង៕

ដោយ​៖សហការី


ចែករំលែក៖