ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពឡាវ,វៀតណាម និងកម្ពុជា នឹងបើកធ្វើសមយុទ្ធរួមគ្នាស្ដីពីសកម្មភាពសង្គ្រោះគ្រោះមហន្តរាយដែលកងទ័ពឡាវធ្វើជាម្ចាស់ផ្ទះ នៅដើមខែកញ្ញា

ចែករំលែក៖

ភ្នំពេញ ៖ កងទ័ពឡាវ វៀតណាម និងកម្ពុជា គ្រោងនឹងបើកធ្វើសមយុទ្ធរួមគ្នាមួយ ស្ដីពីសកម្មភាពសង្គ្រោះគ្រោះមហន្តរាយសំរាប់ប្រទេសទាំងបី ដែលមានភាគីកងទ័ពឡាវធ្វើជាម្ចាស់ផ្ទះ នៅដើមខែកញ្ញា ឆ្នាំ២០២២នេះ នៅលើទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញាឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីត្រៀមលក្ខណ:សម្បត្តិទាំងកម្លាំង និងមធ្យោបាយសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ សំរាប់ការឆ្លើយតបបន្ទាន់ ណាមួយគ្រប់ឧប្បវហេតុនៃគ្រោះមហន្តរាយទាំងឡាយ ដែលកើតមានឡើងដោយយថាហេតុជាមុន និងដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយដែលកើតមានឡើងក្នុងតំបន់ និងប្រទេសនិមួយៗបានទាន់ពេលវេលា ។

 នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួង ដែលជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញរបស់ក្រសួងការពារជាតិកម្ពុជា នៅក្នុងកិច្ចប្រជុំមួយ របស់ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ របស់ ក្រសួងការពារជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី ៣ខែសីហា ឆ្នាំ ២០២២ នៅសាលប្រជុំនៃទីស្ដីការក្រសួងការពារ ជាតិ ក្នុងរាជធានីភ្នំពេញ ។ 

ក្នុងកិច្ចប្រជុំនោះដែរ គេក៏សង្កេតឃើញមានវត្តមាន នៃការអញ្ជើញចូលរួមពីសំណាក់អស់លោក ជាមន្ត្រីយោធាជាន់ខ្ពស់ជំនាញ មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងអគ្គមេ បញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ,មេបញ្ជាការ  មេ បញ្ជាការរងកងទ័ពទាំងបីប្រភេទនិងនាយទាហានមកពីស្ថាប័នជំនាញ ដែលជាសមាជិកក្រុមការងារសម្រប សម្រួលការត្រៀមរៀបចំ.ឆ្លើយតបសង្គ្រោះន្ទាន់ និងស្ដារឡើងវិញគ្រោះមហន្តរាយ ក្នុងក្រសួងការពារជាតិកម្ពុជា ជាច្រើនរូប ។ 

បើតាមការឲ្យដឹងពី ឧត្តមសេនីយ៍ឯក បា៉ង ធារ៉ូ អគ្គលេ ខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ក្រសួងការពារ ប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដល់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់បញ្ជូនកម្លាំងជំនាញនៃក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ.ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើង វិញក្រសួងការពារជាតិកម្ពុជា ដើម្បីចូលរួមក្នុងសកម្ម ភាពធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយក្នុងតំបន់នៃប្រទេសទាំងបីឡាវ,វៀតណាមនិងកម្ពុជា.ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២២ នៅលើទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលភាគីកងទ័ពឡាវ ជាអ្នករៀបចំ និងធ្វើជាម្ចាស់ផ្ទះ នៃសមយុទ្ធនេះ ។

 ក្នុងកិច្ចប្រជុំពិភាក្សានេះ ដែរ កងទ័ពកម្ពុជា បានគ្រោងរៀបចំសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ នឹងចាត់បញ្ជូនកម្លាំងកងទ័ពជំនាញរបស់ខ្លួន ដែលធ្លាប់មានបទ ពិសោធន៍ក្នុងការធ្វើសកម្មភាពសង្គ្រោះគ្រោះមហន្តរាយគ្រប់ឧប្បវហេតុ ដូចជា កម្លាំងជំនាញដែលមានបទ ពិសោធន៍ក្នុងការជួយសង្រ្គោះឧបទ្ទវហេតុធ្លាក់យន្ត ហោះ,កងកម្លាំងដែលមានបទពិសោធន៍ក្នុងសកម្មភាពជួយសង្គ្រោះការរលំបាក់អាគារខ្ពស់ៗ.កងកម្លាំងជំនាញដែលមានបទពិសោធន៍ក្នុងការជួយសង្គ្រោះគ្រោះ មហន្តរាយទឹកជំនន់.និងគ្រោះរាំងស្ងួត.ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ជាដើម ចំនួន ៤០ រូប រួមនិងសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ មួយចំនួនធំ តបតាមការអញ្ជើញរបស់ភាគពីកងទ័ពប្រជាជនឡាវ ដើម្បីចូលរួមក្នុងសកម្មភាពសមយុទ្ធនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖