ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ផ្ញេីលិខិតរំលែកមរណ:ទុក្ខ ជូនចំពោះ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង នៃស្នងការដ្ឋាននគរាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណ:ភាពរបស់ឧបាសិកា ផូង សុខ ទទួលមរណ:ភាពដោយរោគគាពាធ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅវេលាម៉ោង ០២:១៣នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៨១ឆ្នាំ ដែលត្រូវជាម្តាយបង្កេីតរបស់លោកឧត្តមសេីនយ៍ទោ ចេវ ហាក់។
លិខិតរំលែកមរណៈទុក្ខ ជូនចំពោះលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ
ជំនួសមុខ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខ្ញុំមានសេចក្តី ក្រៀមក្រំនិងសូមចូលរួមសោកស្តាយ ពេលទទួលបានដំណឹងថាឧបាសិកា ផូង សុខ ដែលត្រូវជា ម្ដាយបង្កើតរបស់ លោក បានទទួលមរណៈភាពកាលពីយប់ថ្ងៃពុធ ០៦កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០២.១៣នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ ។
ការលាចាកលោករបស់ ឧបាសិកា ផូង សុខ គឺជាការបាត់បង់បុព្វការីជនប្រកបដោយ ព្រហ្មវិហារធម៌ ដែលកន្លងមកលោកបានផ្ដល់កំណើត ចិញ្ចឹមបីបាច់ថែរក្សាបណ្តុះបណ្តាលនិងជ្រោមជ្រែង កូនចៅឲ្យមានចំណេះដឹង មានអនាគត មានកិត្តិយសរស់នៅប្រកបដោយភាពថ្លៃថ្នូរក្នុងសង្គម ។ ខណៈនេះ ទោះបីរូបកាយវិញ្ញាណរបស់ឧបាសិកាបានចែកឋានមែនពិត ប៉ុន្តែគុណធម៌ សីលធម៌និង សកម្មភាពកសាងសង្គមរបស់ឧបាសិកា ស្ថិតនៅជាអមតៈក្នុងដួងចិត្តរបស់កូនចៅតរៀងទៅ ។
នាឱកាសនេះ យើងខ្ញុំឧទ្ទិសបួងសួងសូមដួងវិញ្ញាណក្ខន្ធឧបាសិកា ផូង សុខ ឆាប់យោន យកកំណើតកើតនៅទីឋានបរមសុខ និងបន្តជួយប្រោះព្រំកូនចៅសូមមានសុខសិរីមង្គល ។ សូម លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមទទួលយកនូវ សមានចិត្តចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតពីយើងខ្ញុំ ៕
ដោយ ៖ សិលា