ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃការចុះផ្សព្វផ្សាយអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ថៃ្ងព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ លទ្ធផលនៃការចុះផ្សព្វផ្សាយអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ថៃ្ងព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលខជ្ជាជីវៈ ស្តីពី លទ្ធផលនៃការចុះផ្សព្វផ្សាយអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ថៃ្ងព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ ។ 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ឱ្យបានជ្រាបថា យោងតាមសេចក្ដីណែនាំលេខ០៣៥/២២ ក.ប/ស. ណ.ន.ប.ស.ស. ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្តីពីយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់ សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ មានចំនួន ៥២៨លើក មានកម្មករនិយោជិតចូលរួមចំនួន ២០៣ ០២៩នាក់ ស្រី ១៥១ ៦៣៥នាក់។

តាមរយៈយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិត នៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អពី សំណាក់ភាគីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ម្យ៉ាងវិញទៀត បងប្អូនកម្មករនិយោជិត បានបង្ហាញពីភាព ពេញចិត្ត និងសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់ វិស័យឯកជននេះឡើង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និង កម្មករនិយោជិតទាំងអស់ មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

ដោយ ៖ សិលា


ចែករំលែក៖